**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU

តើការផ្ដល់គោរមងារ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឆ្លុះបញ្ចាំងអំពីប្រពៃណីខ្មែរយ៉ាងណា?

ភ្នំពេញ៖ កម្ពុជា ជាទឹកដីចក្រភពដ៏បរមបុរាណនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ និងមានខឿនអរិយធម៌យ៉ាងសម្បូណ៍បែបដែលធ្វើឲ្យពិភពលោក មានការគោរពកោតស្ញប់ស្ញែងយ៉ាងក្រែងលែង។

តើការផ្ដល់គោរមងារ «សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត» ឆ្លុះបញ្ចាំងអំពីប្រពៃណីខ្មែរយ៉ាងណា?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ចំពោះព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ដែលព្រះអង្គបានប្រោសព្រះរាជទានគោរមងារដល់ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជា «សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត» គឺពិតជាឆ្លុះបញ្ចំាងអំពីក្បួនច្បាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើង តំាងពីបុរាណរៀងមក ពិសេសសម័យចក្រភពអង្គរដ៏រុងរឿងនៃយើង។ ជាក់ស្តែងគោរមងារសេនាបតី លេចទ្បើងក្នុងសិលាចារឹកK.72 ទួលប្រាសាទ ស.វ.ទី៩បានរៀបរាប់ថា «ក្លោញពល» មានងារជា «សេនាបតី» ក្នុងរាជ្យព្រះបាទហស៌វរ្ម័នទី១ រីឯសិលាចារឹកK.425 បានរៀបរាប់ពីឈ្មោះ ម្រតាញស្រីនរេន្រា្ទសិង្ហ មានងារជាសេនាបតីវ្រះមុខទ្វារ ជាសេនាបតីក្នុងរាជព្រះបាទជ័យវរ្ម័នទី២។

ដូចនេះចំពោះគោរមងារ​ «សម្ដេចមហាបវរធិបតី» មានន័យថា៖
* មហា មហាប្រសើរ
* បវរ ជាបទសមាស បវរសង្គ្រាម
* ឯពាក្យ ធិបតី ម្ចាស់ ឬមេ។

បានសេចក្ដីថាចំពោះគោរមងារ «សម្ដេចមហាបវរធិបតី» គឺជាឋានន្តរសក្កិមួយដ៏ឧត្ដុង្គឧត្ដមខ្ពង់ខ្ពស់បំផុត កាលពីសម័យចក្រភពអង្គរ សំដៅលើអ្នកដែលមានលក្ខណះសម្បត្ដិនិងសមត្ថភាពគ្រប់គ្រាន់លើការគ្រប់គ្រងសង្រា្គមបាន ទៅលើវិសាលភាពគ្រប់ច្រកល្ហកទូទាំងប្រទេស ដើម្បីការពារសន្ដិភាពដ៏មហាប្រសើរ។

លោក រ័ត្ន សណ្តាប់ បន្ដថា ចំពោះការប្រោសព្រះរាជទានគោរមងារ ដ៏ឧត្ដុងឧត្ដមខ្ពង់ខ្ពស់បំផុតនេះ គឺជាកិច្ចតបស្នងនូវគុណបំណាច់ស្មារតីស្នេហាជាតិដ៏មោះមុត ដែលមានស្នាដៃក្នុងការការពារ និងកសាងជាតិឲ្យរុងរឿង ដើម្បីរក្សាទុកឲ្យកូនចៅជំនាន់ក្រោយៗទៀត ដែលជាប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើងតាំងពីបុរាណតរៀងមក។

មួយវិញទៀតនៅសម័យអង្គរ បើពោលអំពីអ្នកគ្រប់គ្រងសង្រ្គាម មានគោរមងារថា «មហាសេនាបតីសង្រ្គាម» គឺជាមហាសេនាបតីម្នាក់ដែលបានបម្រើ ក្នុងរាជ្យរបស់ព្រះបាទឧទ័យយាទិត្យវរ្ម័នទី២ ឆ្នាំ១០៥០-១០៦៦ ព្រមទាំងបានចារឹករំលឹកផងដែរ ទៅដល់រឿងរ៉ាវដែលបុព្វបុរសរបស់លោក ដែលបានធ្វើពលីកម្មសព្វបែបយ៉ាង ដើម្បីបម្រើដល់ប្រជាជាតិតាំងពីរាជ្យព្រះបាទជ័យវរ្ម័នទី២ គឺជាក្សត្របង្កើតចក្រភពអង្គរដំបូងនាឆ្នាំ៨០២មក។

ដូច្នេះចំពោះគោរមងារ »សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត» ក្នុងសម័យទំនើបនេះ គឺជាគោរមងារមួយដែលតភ្ជាប់ពីអតីត មកបច្ចុប្បន្ន និងទៅអនាគត ក្នុងការគ្រប់គ្រងសង្រ្គាម បានគ្រប់ច្រកល្ហកនៅទូទាំងកម្ពុរដ្ឋ ដើម្បីរក្សាសន្ដិភាព ប្រកបដោយភាពសុខដុមរមនា និងអភិវឌ្ឃជាតិទាំងមូលឲ្យកាន់តែស្រស់បំព្រងថែមទៀត។

អត្ថបទដែលជាប់ទាក់ទង