ឯកឧត្ដម ខៀវ ភារិទ្ធ មានភារកិច្ចជួយរដ្ឋមន្ត្រីមហាផ្ទៃ លើការងារគណៈបញ្ជាការដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រ កាត់បន្ថយគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះ ពីសង្គ្រាមរបស់កងកម្លាំងនគរបាលជាតិ

ភ្នំពេញ៖ ឯកឧត្ដម ខៀវ ភារិទ្ធ ជារដ្ឋលេខាធិការ មានភារកិច្ចជួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារគណៈបញ្ជាការដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រ កាត់បន្ថយគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះ ពីសង្គ្រាមរបស់កងកម្លាំងនគរបាលជាតិ ។
នេះបើយោងតាមសេចក្ដីសម្រេច កំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។
