ឯកឧត្ដម អ៊ុំ ម៉ារ៉ា និងឯកឧត្ដម ផាន់ ចាន់ធុល មានភារកិច្ចជួយរដ្ឋមន្ត្រីមហាផ្ទៃ លើការងារកិច្ចការរដ្ឋបាលរាជធានី ខេត្ត ខណ្ឌ

ភ្នំពេញ៖ ឯកឧត្ដម អ៊ុំ ម៉ារ៉ា និងឯកឧត្ដម ផាន់ ចាន់ធុល ជារដ្ឋលេខាធិការ មានភារកិច្ចជួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារកិច្ចការរដ្ឋបាលរាជធានី ខេត្ត ខណ្ឌ ។
ជាមួយគ្នានោះដែររដ្ឋមន្ត្រី ស សុខា ក៏បានបែងចែកការងារជូនអនុរដ្ឋលេខាធិការមានឯកឧត្ដម អ៊ួន សុធា និងឯកឧត្ដម អៀង ចន្ថា សម្រាប់ជួយកិច្ចការងារឯកឧត្ដម អ៊ុំ ម៉ារ៉ា និងឯកឧត្ដម ផាន់ ចាន់ធុល ។
នេះបើយោងតាមសេចក្ដីសម្រេច កំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។
