រដ្ឋមន្ត្រី កែវ រតនៈ ណែនាំពីបែបបទ និងនីតិវិធី នៃការអនុវត្តការងារ និងការបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំ ក្រសួងរ៉ែ

ភ្នំពេញ៖ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីពិធីជំនួបរវាងថ្នាក់ដឹកនាំជាមួយមន្រ្តីរាជការក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានធ្វើការណែនាំអំពីបែបបទ និងនីតិវិធី នៃការអនុវត្តការងារ និងការបែងចែកភារកិច្ចជូន ថ្នាក់ដឹកនាំរបស់ក្រសួងរ៉ែនិងថាមពល។
ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការគូសបញ្ជាក់អំពីតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួង និងរចនាសម្ព័ន្ធគ្រប់គ្រង សំដៅពង្រឹងគុណភាពនៃការគ្រប់គ្រង និងប្រសិទ្ធភាពការងារឱ្យកាន់តែឆាប់រហ័ស និងគ្រប់ជ្រុងជ្រោយ។
បន្ថែមលើសពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី ក៏បានដាក់ចេញនូវគោលការណ៍មួយចំនួន ដើម្បីសម្រួលដល់ដំណើរការរៀបចំ និងការឆ្លងឯកសារ របាយការណ៍ផ្សេងៗ ក្នុងគោលបំណងជំរុញការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមសម័យឌីជីថល ៕
