**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន លោកសាស្រ្តាចារ្យ កាំមីកូ អាគីអូ ទីប្រឹក្សា JICA ផ្នែកគោលនយោបាយមូលដ្ឋាន នៃក្រសួងមហាផ្ទៃ

សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញអ្នកបន្តវេន រក្សានូវសន្តិភាព និងស្ថិរភាព​នយោ​បាយ

ភ្នំពេញ៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងថា សម្ដេចចង់ឃើញអ្នកបន្តវេន រក្សានូវសន្តិភាព និងស្ថិរភាពខាងនយោបាយ និងសម្រេច​បាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិតតួច។

​ថ្លែងក្នុងសន្នសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់សម័យប្រជុំលើកទី១ នីតិកាលទី៧ នៃ​រដ្ឋសភា នាព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេចចង់ឃើញពីរចំណុចសំខាន់ ដែលអ្នកបន្តវេនត្រូវ​បន្សល់​ទុក​​សម្រាប់​អ្នក​ជំនាន់ក្រោយៗទៀត នោះគឺទីមួយៈ គឺចង់ឃើញអ្នកបន្តវេន​ជំនាន់​ក្រោយ បន្ត​រក្សា​នូវសន្តិភាព និងស្ថិរភាពខាងនយោបាយឱ្យបានតទៅទៀត ដែលនេះជាចំណុចទី​មួយ​ជាមូលដ្ឋានគ្រឹះ។ ឯចំណុចទីពីរៈ ដែលសម្ដេចតេជោចង់ឃើញនោះ គឺសម្រចឱ្យបាន​នូវការចាក​ចេញពីប្រទេសដែលមានការអភិវឌ្ឍតិតតួច ឱ្យក្លាយទៅជាប្រទេសដែលមាន​ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់តាមការគ្រោងទុក ហើយនឹងឈានទៅដល់ប្រទេស​ដែល​មានប្រាក់ចំណូលខ្ពស់តែម្ដង។

សម្ដេចតេជោលើកឡើងថា អត្រានៃភាពក្រីក្រ បើវាមិន​ដល់កម្រិតសូន្យទេ ក៏ឱ្យមកទាបបំផុត ដែលនេះជាអ្វីដែលសម្ដេចតេជោចង់ឃើញថា ជំនាន់​​នេះពួកគេនឹងខិតខំធ្វើកិចការងារពីរនេះ។

សម្ដេចតេជោបានបញ្ជាក់ឡើងវិញថា «យើងទុកមរតកឱ្យគេអំពីសន្តិភាព និងស្ថេរភាពនយោបាយ យើងក៏ចង់ឱ្យពួកគេបន្ត​រក្សា​នូវ​សន្តិភាព ស្ថិរភាពនយោបាយជាបន្តទៀត។ ឯមួយទៀតគឺចង់ឱ្យពួកគេសម្រេចឱ្យ​បាន​នូវ​ការចាកចេញ ពីប្រទេសដែលមានការអភិវឌ្ឍតិចតួច និងក្លាយទៅជាប្រទេសដែលមាន​ការអភិវឌ្ឍ នោះហើយជាមរតកដែលយើងចង់បាន។ បន្ថែមលើនោះ យើងក៏ចង់ឃើញ​នូវអ្វីៗ​ដែលកើតឡើងបន្ថែមទៀតលើសមិទ្ធផលចាស់ ដែលយើងបានបង្កើតនៅទីនេះ រាប់​ទាំងការប្រែប្រួលអំពីស្ថានភាពទាក់ទិនជាមួយនឹងបរិយាកាសសង្គមរបស់យើងផងដែរ ដូច​ជា កម្រិតអប់រំប្រជាជនត្រូវមានកម្រិតខ្ពស់ឡើង អភិបាលកិច្ច ការប្រឆាំងអំពើ​ពុក​រលួយ និងភាពអសកម្មនានានៅក្នុងសង្គម ត្រូវតែបានលុបបំបាត់ ភាពស្អាតស្អំមួយនឹង​អ្វីបាន​កើត។ នោះហើយជាអម្រែកដ៏លំបាករបស់អ្នកបន្តវេន ដែលមិនមែនជារឿងសាមញ្ញ​នោះទេ”។

សម្ដេចតេជាបានគូសបញ្ជាក់ថា ព្រះករុណាព្រះបរមរតនកោដ្ឋ បាន​ទុក​ឱ្យយើង​នូវ​ឯករាជ្យពីបារាំង យើងបានទុកឱ្យអ្នកជំនាន់ក្រោយនូវ សន្តិភាព និងស្ថិរ​ភាព​នយោបាយ តែ​យើងក៏ចង់ឱ្យអ្នកជំនាន់ក្រោយរក្សាទុក ឱ្យអ្នកជំនាន់ក្រោយទៅទៀត​ផងដែរ នូវអ្វីដែល​សម្ដេចបានលើកឡើង។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជា​ជនកម្ពុជា មានជំនឿទុកចិត្តថា ពួកអ្នកបន្តវេន នឹងមានភាពរហ័សរហួនធ្វើសកម្មភាព ឆ្ពោះទៅរកគោលដៅដែលយើងចង់ទៅ នោះគឺឆ្នាំ២០៣០ ត្រូវធ្វើឱ្យកម្ពុជាក្លាយ​ទៅជា​ប្រទេស​ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយឆ្នាំ២០៥០ គឺកម្ពុជានឹងក្លាយ​ទៅ​ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់តែម្ដង។ ដូច្នេះ អម្រែកដែលពួកអ្នកបន្តវេនត្រូវរែក គឺធ្ងន់ណាស់ មានកិច្ចការងារមួយចំនួនដែលពួកគេត្រូវធ្វើកំណែទម្រង់ ពាក់ព័ន្ធជាមួយ​នឹង​បញ្ហាអភិបាលកិច្ច និងការងារដទៃទៀតដែលមានក្នុងរបៀបវារៈរបស់ពួកគេ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បន្តការគាំទ្រចំពោះរាជរដ្ឋាភិបាលអាណត្តិថ្មី ក៏ដូចជាគ្រប់ផ្នែក គ្រប់​ថ្នាក់ រួមចំណែកដើម្បីធ្វើឱ្យការងារមានការជឿនលឿនទៅមុខ៕

អត្ថបទដែលជាប់ទាក់ទង