ឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការណ៍សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម និងការងារនគរបាល និងសហគមន៍ ប្រចាំខែសីហា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង នាថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការណ៍សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម និងការងារនគរបាល និងសហគមន៍ ប្រចាំខែសីហា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត។ ដោយមានអញ្ជើញចូលរួមពី លោក-លោកស្រីស្នងការរង អនុផែន នាយការិយាល័យជំនាញទាំងអស់ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៧០១ អធិការក្រុង-ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៣៤ឃុំ-សង្កាត់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានប្រគល់កុំព្យូទ័រ ចំនួន ០១គ្រឿង ដល់ផែនការងារសេនាធិការ សំរាប់យកទៅបំរើការងាររដ្ឋបាល នៅស្នងការដ្ឋាននគរបាលខេត្ត ៕
