**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង

ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម នៅស្រុកត្រាំកក់

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហាឆ្នាំ ២០២៣វេលាម៉ោង ១៧.០០ នាទីមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានលួចយកម៉ូតូ01គ្រឿងម៉ាកវ៉េវពណ៌ខ្មៅពាក់ស្លាកលេខតាកែវ1.Z7376របស់ឈ្មោះយិន ចយភេទប្រុសអាយុ 66ឆ្នាំទីលំនៅភូមិត្រពាំងឈូក ឃុំសំរោង ដែលគាត់បញ្ឈរទុក នៅជិតកម្ពោតព្រៃស្ថិតនៅភូមិខ្នាចចោរ ឃុំគុសស្រុកត្រាំកក់ខណៈពេលគាត់កំពុងស្ទូងស្រូវ លុះមកដល់វេលាម៉ោង 17:00 នាទីពេលឡើងពីស្រែស្ទូងវិញ ទើបដឹងបាត់ម៉ូតូ ក្រោយទទួលបានពាក្យបណ្ដឹងសមត្ថកិច្ចយើងបានចុះធ្វើការស្រាវជ្រាវកសាងសំណុំរឿងទៅតាមនីតិវិធី។

ក្រោយពីធ្វើការស្រាវជ្រាវនិងទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលដោយឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ ។

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងធំខាងជើង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូសា រាយដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯកឌុកធីយ៉ា អធិការនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានធ្វើការស្រាវជ្រាវ និងសាកសួរបំភ្លឺជុំវិញកន្លែងកើតហេតុ ជាលទ្ធផល សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេងប៉ូចភេទប្រុសអាយុ 18 ឆ្នាំទីលំនៅបច្ចុប្បន្នភូមិព្រៃពាយឃុំអង្គតាសោម ដែលជាអ្នកលួចម៉ូតូនោះ ពេលជនសង្ស័យ បានធ្វើសកម្មភាពលួចយកម៉ូតូនោះបានហើយ រូបគេក៏បានហៅបក្សពួកម្នាក់ទៀតឈ្មោះ ហឹម ផាត់ ភេទប្រុសអាយុ 40 ឆ្នាំទីលំនៅបច្ចុប្បន្នភូមិពោធិ៍ដុះឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ដើម្បីយកម៉ូតូទៅបញ្ចាំនៅផ្ទះឈ្មោះកងនី ភេទស្រីអាយុ 84 ឆ្នាំ រស់នៅភូមិត្រពាំងដងទឹកឃុំអូសារាយស្រុកត្រាំកក់។

លុះដល់វេលាម៉ោង 12 ថ្ងៃទី20 ខែសីហាឆ្នាំ 2023សមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យបាន01នាក់ទៀតឈ្មោះហឹមផាត់ រូបគេបានឆ្លើយសារភាពថា មួយរយៈកន្លងមក មានមិត្តភក្ររបស់ខ្លួនដែលលួចម៉ូតូបានឲ្យខ្លួនជូនទៅបញ្ចាំម៉ូតូ នៅផ្ទះឈ្មោះកងនី ឱ្យជូនទៅបញ្ចាំនៅផ្ទះណែមចន្ធូ ភេទស្រីអាយុ 45 ឆ្នាំ រស់នៅភូមិត្រពាំងដងទឹក ឃុំអូសារាយ ដែលជាកូនស្រីបង្កើតរបស់ឈ្មោះកងនី ជាលទ្ធផលនៃការស្រាវជ្រាវ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធនៅក្នុងការទទួលបញ្ចាំដោយខុសច្បាប់និងទទួលផលចោរកម្ម បានចំនួន 4នាក់ ។

1-ឈ្មោះណែមចន្ធូភេទស្រី។ អាយុ 45 ឆ្នាំ ដែលត្រូវជាកូនឈ្មោះកងនី ។
2ឈ្មោះណែមធីភេទស្រីអាយុ 53 ឆ្នាំ រស់នៅភូមិត្រពាំងដងទឹកឃុំអូសារាយ ស្រុកត្រាំកក់ត្រូវជាកូនឈ្មោះកងនី ។
3ឈ្មោះហេងប៉ូចភេទប្រុសអាយុ 18 ឆ្នាំ រស់នៅភូមិព្រៃពាយឃុំអង្គតាសោមស្រុកត្រាំក់ ។
4ឈ្មោះហឹមផាត់ប្រុសអាយុ 40 ឆ្នាំរស់នៅភូមិពោធិ៍ដុះឃុំត្រពាំងធំខាងជើងស្រុកត្រាំកក់។
និងដកហូតវត្ថុតាងបានម៉ូតូចំនួន5 គ្រឿង ចំណែកម៉ូតូមួយគ្រឿងបានប្រគល់ជូនទៅជនរងគ្រោះវិញ ៕

អត្ថបទដែលជាប់ទាក់ទង