ជំនួបរវាងសម្ដេចនាយករដ្ឋមន្ត្រីចាំផ្ទះនិងគណៈរដ្ឋមន្ត្រីចាស់និងគណៈរដ្ឋមន្ត្រីថ្មីបានចាប់ផ្ដើម

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្រ្តីបច្ចុប្បន្ន និងជាប្រធានបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលនារសៀលម៉ោង៤ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ នៅទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជាក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថាក្រោយជ័យជម្នះលើការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលនាំឱ្យបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈក្នុងសភា ប្រធានបក្សប្រជាជនបានឧទ្ទេសនាមឯកឧត្ដមហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជាទូលថ្វាយព្រះមហាក្សត្រនឹងទទួលបានការត្រាស់បង្គាប់ចាត់តាំងពីព្រះមហាក្សត្រផងដែរ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងបង្កើតគណៈរដ្ឋមន្ត្រីថ្មីមួយដើម្បីសុំការទុកចិត្តពីសភាជាតិនៅថ្ងៃទី២១ ខែសីហា ខាងមុខ ហើយថ្ងៃទី២២ គណៈរដ្ឋមន្ត្រីនឹងចូលធ្វើការក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ជាផ្លូវការ។ នេះជាការផ្លាស់ប្ដូរដ៏ធំមួយនៃប្រវត្តិសាស្ត្រនយោបាយប្រទេសកម្ពុជាបន្ទាប់ពីនាយករដ្ឋមន្ត្រីចាស់ សម្ដេចតេជោ ហ៊ុន សែន កាន់អំណាចជាង ៣៨ឆ្នាំ។
សម្ដេចតេជោបញ្ជាក់ថាការចុះចេញពីតំណែងរបស់សម្ដេចគឺដើម្បីស្ថេរភាព ភាពសុខសាន្ត សន្ដិភាព និងការរីកចម្រើនរបស់ប្រជាជនជាបន្តទៀត។

