មុខសញ្ញាគ្រឿងញៀនម្នាក់ ត្រូវបាននគរបាលស្រុកថ្មគោលឃាត់ខ្លួន

ភ្នំពេញ៖ នៅថ្ងៃទី០៩ខែសីហាឆ្នាំ២០២៣វេលា ម៉ោង១១និង០០នាទីនៅចំណុចក្រុមទី២០ ភូមិ គោកក្តួច ឃុំតាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង នគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល តាពូងនៃអធិការដ្ឋាននគរបាលស្រុកចុះបង្រ្កាបករណី រក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់គឺឈ្មោះ ផល ថានី (ហៅ ញាញ់)ភេទប្រុស អាយុ ៣២ឆ្នាំរស់នៅភូមិ ថ្មីឃុំ តាមុឺនស្រុកថ្មគោល ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងប្លាស្ទិកពណ៌សថ្លា ចំនួន០៥ថង់ទំងន់ ៣៥,០០ក្រាម(ទាំងសំបក)សង្ស័យមានសារធាតុញៀន
-ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន
-កាបូបប្រាក់ចំនួន០១
-ទូរស័ព្ទដៃចំនួន០១
-ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅសេរីឆ្នាំ២០១៩គ្មានស្លាកលេខចំនួន០១ គ្រឿង។
ករណីនេះនរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំ នាញដេីម្បីចាត់ការតាមនិតិវិធី ច្បាប់៕
