មុខសញ្ញាចាស់ទេីបចេញពីពន្ធនាគារ និងបានធ្វេីសកម្មភាពឆក់ចំនួន០២ដង (ឆក់ខ្សែក និងឆក់កាបូប) ត្រូវបានកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វេីការឃាត់ខ្លួន
ភ្នំពេញ៖ មុខសញ្ញាចាស់ទេីបចេញពីពន្ធនាគារ និងបានធ្វេីសកម្មភាពឆក់ចំនួន០២ដង (ឆក់ខ្សែក និងឆក់កាបូប) ត្រូវបានកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វេីការឃាត់ខ្លួនបាន។
ករណីទី០១
-នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១០និង០០នាទី បានធ្វេីសកម្មភាពឆក់ខ្សែកពីបុរសម្នាក់កំពុងឈប់ម៉ូតូខ្ចប់គុយទាវ បានសម្រេច នៅចំណុចមុខហាងគុយទាវអង្គរជុំ ដែលស្ថិតនៅផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បន្ទាប់ពីជនសង្ស័យ បានធ្វេីសកម្មភាពរួច ក៏បានយកខ្សែក ទៅលក់នៅតូប០១កន្លែង ក្នុងផ្សារឈូកមាស បានប្រាក់ចំនួន ៧៥០ដុល្លារ។
ករណីទី០២
-នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២២និង៣០នាទី បានធ្វេីសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះ កំពុងជិះម៉ូតូបានសម្រេច នៅចំណុចផ្លូវលេខ២៦៥ កែងផ្លូវលេខ១៥០ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំពោះសម្ភារៈក្នុងកាបូបមាន ទូរស័ព្ទម៉ាក អាយហ្វូន ១៣ ពណ៌ផ្កាឈូក និងបានយកទៅលក់បុរសម្នាក់ បានប្រាក់ចំនួន ៤៨០ដុល្លារ។
ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ និងមានការចូលរួមសហការពីលោក វរសេនីយ៍ទោ ប៊ុត សុីម៉េង បានធ្វេីការស្រាវជ្រាវតាមរយៈកាម៉េរ៉ាសុវត្ថិភាព ទេីបកំណត់មុខសញ្ញាបានរហូតឈានដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង៤០នាទី ត្រង់ចំណុចផ្លូវលេខ១៧២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏បានប្រទះឃេីញជនសង្ស័យខាងលេី និងបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់៖
១.ឈ្មោះ សុវណ្ណ ឧត្តមរង្សី ហៅ តួ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ។
សម្ភារៈដកហូតរួមមាន៖
-ម៉ូតូម៉ាក ហុងដាឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KA-2583 (មិនប្រក្រតី)។
បន្ទាប់ពីកម្លាំងជំនាញបានធ្វេីការសាកសួរ ជនសង្ស័យខាងលេីរួចមក ជនសង្ស័យក៏បានសារភាពថា ពិតជាបានធ្វេីសកម្មភាពឆក់ខ្សែក និងកាបូបពីជនរងគ្រោះទាំងពីរនាក់ពិតប្រាកដមែន។
កម្លាំងជំនាញបាននាំជនសង្ស័យខាងលេី ទៅចង្អុលបង្ហាញតូប ០១កន្លែង ក្នុងផ្សារឈូកមាស ដែលខ្លួនបានយកខ្សែក ទៅលក់ ដេីម្បីកម្លាំងជំនាញទៅដកហូតខ្សែក យកមកប្រគល់ជូនជនរងគ្រោះវិញ ប៉ុន្តែខ្សែកខាងលេី ត្រូវបានម្ចាស់តូបរំលាយជាដុំលោហៈធាតុ ពណ៌លឿងបាត់ទៅហេីយ ប៉ុន្តែម្ចាស់តូបសូមប្រគល់ដុំលោហៈធាតុ ពណ៌លឿង ទម្ងន់ចំនួន០១តម្លឹង មកអោយសមត្ថកិច្ច ដេីម្បីចាត់ការតាមនីតិវិធីច្បាប់។
បន្ទាប់ពីធ្វេីការដកហូតរួចមក កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វេីការប្រគល់ជូនដុំលោហៈធាតុ ពណ៌លឿង ទម្ងន់០១តំឡឹង ទៅអោយជនរងគ្រោះវិញ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលេី ការិយាល័យកំពុងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី ៕
