ឯកឧត្តម សាយ សំអាល់ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាបេក្ខភាពតំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ ឯកឧត្តម តឹក រ៉េតសំរេច រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី បេក្ខភាពតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ លោកជំទាវ សេង សុមេត្តា អនុរដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើននាក់ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅការិយាល័យលេខ ០២៨៦ នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។
ក្នុងនោះប្រជាពលរដ្ឋ ជាច្រើននាក់ បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដោយក្តីសប្បាយរីករាយ និងទឹកមុខញញឹម ដោយមិនមានការភ័យខ្លាចនោះទេ ចំណែកការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងមណ្ឌលនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ បានដំណើរការទៅដោយរលូន និងមានសភាពការណ៍ល្អប្រសើរ៕
