ទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានសមាជិក សមាជិកាចូលរួមប្រមាណ ១៥,០០០នាក់ នៅស្រុកអន្លង់វែង

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តឧត្តរមានជ័យ និងជាបេក្ខភាពតំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំសមាជិក សមាជិការប្រមាណ ១៥,០០០នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៕
