រឿងចម្លែក! ទារកកើតមកមានអវយវៈចម្លែកខុសពីធម្មតា

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែកសំពៅលូន បានសម្រាលទារកមានរូបរាងខុសប្លែកពីធម្មតាមួយករណីមានទម្ងន់ ៣,៧០០ក្រាម មានដៃ២ ជេីង២បន្ថែមជាប់ជាមួយអវយវ:ខាងក្រោម នៅមានជីវិតធម្មតា និងអាចបៅបាន បន្ទោបង់បាន។
ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង បានយកចិត្តទុកដាក់ជាខ្លាំង ហើយក្រុមគ្រូពេទ្យ និងឆ្មបជំនាញបានពិនិត្យ ថែទាំដោយយកចិត្តទុកដាក់ហ្មត់ចត់បំផុតចំពោះសុខភាពម្តាយ និងទារកទើបនឹងកើតនេះ ហើយបានចាត់ចែងត្រៀមបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបនៅរសៀលថ្ងៃនេះដើម្បីធ្វើការវះកាត់ និងតាមសំណូមពររបស់ក្រុមគ្រួសារផងដែរ។
គួរបញ្ជាក់ថា សេវាសម្រាលកូន និងបញ្ជូនត្រូវបានលើកលែងបង់ថ្លៃទាំងអស់ មិនតែប៉ុណ្ណោះ មានសប្បុរសជនបានបរិច្ចាគធនធានថវិកាជូនក្រុមគ្រួសារទារកមួយចំនួនផងដែរ៕
