**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍

ធនាគារជាតិនៃកម្ពុជា៖ ការទូទាត់ប្រាក់រវាងកម្ពុជា-ចិន គឺជាការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ស្កេន QR Code មិនមែនជាការចាយក្រដាសប្រាក់យ័នរបស់ចិននៅកម្ពុជាទេ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាលើកឡើងថា បានបញ្ជាក់ថា ការទូទាត់ប្រាក់រវាងកម្ពុជា-ចិន គឺជាការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ស្កេន QR Code មិនមែនជាការចាយក្រដាសប្រាក់ យ័នរបស់ចិននៅកម្ពុជា ឬក្រដាសប្រាក់រៀលរបស់កម្ពុជានៅប្រទេសចិនឡើយ។

លោកជំទាវបានលើកឡើងបែបនេះ ក្នុងសន្និសីទមួយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។

លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងថា ការទូទាត់នេះនឹងជួយជំរុញឱ្យការ ប្រើ ប្រាក់រៀលមានការកើនឡើង និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ ព្រោះថា ពលរដ្ឋខ្មែរអាចទូទាត់ប្រាក់រៀលនៅបរទេសបាន។ ប៉ុន្តែត្រូវមានគណនីបាគង ជាប្រាក់ រៀលទើបអាចទូទាត់បាន។

លោកជំទាវ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការទូទាត់ ប្រាក់រវាងកម្ពុជា-ចិន មិនមែនជាការចាយក្រដាសប្រាក់យ័នរបស់ចិននៅកម្ពុជា ឬក្រដាស ប្រាក់រៀលរបស់កម្ពុជានៅប្រទេសចិនឡើយ តែជាការទូទាត់តាមរយៈប្រព័ន្ធ QR Code។

លោកជំទាវ ជា សិរី បានបញ្ជាក់យ៉ាងច្បាស់ថា “ខ្ញុំសូមបញ្ជាក់ម្ដងទៀតថា ការចាយនេះមិនមែនជាការចាយក្រដាសប្រាក់យ័នចិនលើទឹកដីកម្ពុជា ដូចក្រដាស ប្រាក់ដុល្លារឡើយ តែជាការចាយវាយតាមប្រព័ន្ធអេឡិចត្រូនិក ស្កេន QR Code ដូចគ្នា ចំពោះលុយដែលទទួលបានតាមប្រព័ន្ធអេឡិចត្រូនិកទៀតសោត ក៏ទទួលបានជាលុយរៀល មិនមែនលុយយ័នចិននោះឡើយ”។

ការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងចិននេះអាចគ្រោងនឹងដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការនៅចុងឆ្នាំ២០២៣ ឬយ៉ាងយូរនៅដើមឆ្នាំ២០២៤ខាងមុខនេះ។ បច្ចុប្បន្ន នេះកម្ពុជាក៏បានសហប្រតិបត្តិការ ជាមួយប្រទេសថៃប្រកបដោយភាពជោគជ័យ ទាំង ទូទាត់នៅក្នុងប្រទេសថៃ និងការទូទាត់នៅកម្ពុជា បន្ដបន្ទាប់ទៅទៀតកម្ពុជានឹងបន្ដ សហការជាមួយប្រទេសឡាវ, ចិន, ឥណ្ឌា និងប្រទេសវៀតណាម។ លើសពីនេះទៀត ការទូទាត់នេះ អាចជួយទាក់ទាញទេសចរចិនមកលេងស្រុកខ្មែរ កាន់តែច្រើនបន្ថែមទៀតផងដែរ ដោយសារទេសចរចិនមិនចាំបាច់ដកលុយយ័ន យកមកដូរជាដុល្លារហើយមកចាយនៅកម្ពុជាធ្វើឱ្យមានហានិភ័យលើអត្រាប្តូរប្រាក់នោះទេ។

លោកជំទាវបន្ថែមថាថា ចំពោះការទូទាត់ឆ្លងដែនតាមប្រព័ន្ធអេឡិចត្រូនិកនេះ ពិតជាផ្ដល់ផលចំណេញ លើការជំរុញការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា ដោយសារ តែការសហការគ្នានេះ តម្រូវឲ្យមានគណនីជាប្រាក់រៀល មានន័យថា ទេសចរចិន អាចទូទាត់ប្រាក់មកកាន់អាជីវករកម្ពុជាបាន លុះត្រាតែអាជីវករកម្ពុជាមាន គណនីជាប្រាក់រៀល។ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការទូទាត់ប្រាក់រវាងកម្ពុជា-ចិន តាមរយៈស្កេន KHQR Code រវាងប្រព័ន្ធ Bakong និងក្រុមហ៊ុន UnionPay International របស់ចិន នឹងចូលរួមទាក់ទាញទេសចរចិនចូលមកទស្សនានៅកម្ពុជា និងលើកកិត្យា នុភាពលុយរៀលខ្មែរ។

ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International កាលពីពេលថ្មីៗនេះ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញការទូទាត់ សងប្រាក់ឆ្លងដែនតាមប្រព័ន្ធ QR Code។ គួររំលឹកដែរថា ការឆ្លើយតបរបស់ធនាគារជាតិនៃកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីមាន ការភាន់ច្រឡំពីការចរាចរប្រាក់យ័នចិននៅក្នុងប្រទេសកម្ពុជា ដូចប្រាក់ដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង