បឹងយក្សឡោម មានទម្រង់ដោយសារបន្ទុះភ្នំភ្លើងមួយ កាលពីប្រមាណ ៤០០០ឆ្នាំកន្លងទៅ

បឹងយក្សឡោមមានទីតាំងប្រមាណ៥គីឡូម៉ែត្រភាគអាគ្នេយ៍ពីទីរួមខេត្តរតនគិរី ។ បឹងដ៏ស្រស់ស្អាតនេះ មានទម្រង់ដោយសារភ្នំភ្លើង បន្ទាប់ពីបន្ទុះភ្នំភ្លើងមួយកាលពីប្រមាណ ៤០០០ឆ្នាំកន្លងទៅ។
បឹងយក្សឡោម ត្រូវបានគេផ្តល់ចំណាត់ថ្នាក់លំដាប់ទីមួយ ប្រចាំខេត្តរតន:គិរី ដែលសម្បូរទៅដោយទិដ្ឋភាពព្រៃព្រឹក្សា គួរឱ្យចាប់ចិត្តជាប់អារម្មណ៍ តម្រូវឱ្យធ្វើដំណើរចេញពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦ លេខ៧ និងលេខ១៣ ប្រមាណជា៥គីឡូម៉ែត្រពីទីរូមខេត្ត។
អ្នកទេសចរណ៍ថ្មើរជើងជុំវិញបឹងយក្សឡោមប្រមាណ៣គីឡូម៉ែត្រ ជាមួយផ្លូវថ្មើរជើងដោយមានការថែទាំ និងអមជាមួយព្រៃឈើធំ មានម្លប់និងផ្ទៃទឹកមានពណ៌ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឈ្វេង ដែលជាទីកន្លែងជួយអោយភ្ញៀវទេសចរមកកម្សាន្ត ៕
