**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងជាព្រះអធិបតីភាពក្នុងពិធីហែក្បួនឃោសនា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងខេត្តកំពង់ចាម

ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងជាព្រះអធិបតីភាពនៅក្នុងពិធីហែក្បួនឃោសនា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងខេត្តកំពង់ចាម។

ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣ ចាប់ផ្តើមចេញពីឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ដោយមានការយាង និងអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជន យុវនារី ព្រមទាំងសកម្មជនគណបក្សមកពីបណ្តាស្រុកនានានៃខេត្តកំពង់ចាម ប្រមាណជិត ១ ០០០នាក់ ប្រកបដោយឯកសណ្ឋានពណ៌លឿងមាសស្រស់ឆើតឆាយ និងដង់ទង់ជាតិ ទង់បក្សបក់រវិចៗជាមួយយានជំនិះ ជាមួយនឹងឆន្ទៈដ៏មោះមុតរបស់សមាជិក សមាជិកា យុវជន យុវនារី ដ៏អង់អាច ចូលរួមហែរក្បួនឃោសនាបោះឆ្នោត តាមបណ្តោយផ្លូវជាតិលេខ២៧០ ឆ្ពោះទៅកាន់ទីរួមខេត្តកំពង់ចាម។

នាឱកាសនោះដែរ ព្រះអង្គក៏បានយាងចុះជួបសួរទុក្ខបងប្អូនប្រជារាស្រ្តជាអាជីវករនៅផ្សារអង្គរបាន ផ្សារពាមជីកងក្នុងស្រុកកងមាស និងប្រជារាស្រ្តនៅមូលដ្ឋានផងដែរ។ ប្រជារាស្រត្តទាំងនោះបានសម្តែងនូវគារវកិច្ចស្វាគមន៍ថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រកបដោយការគោរពស្រឡាញ់ព្រះអង្គ និងភាពសប្បាយរីករាយ ហើយពួកគាត់ មានទាំងយុវសិស្សមួយចំនួនក៏បានសូមព្រះអង្គប្រទានការថតរូបអនុស្សាវរិយ៍ជាមួយផងដែរប្រកបដោយភាពស្និទស្នាល។

គូសបញ្ជាក់ផងដែរថា មណ្ឌលកំពង់ចាមនេះ​ គឺជាមណ្ឌលមួយដែល​ សម្តេចក្រុមព្រះ​ នរោត្តម​ រណឬទ្ធិ​ អតីតព្រះប្រធានគណបក្សហ្វ៉ិនស៉ិនប៉ិច​ ទ្រង់គង់ប្រថាប់ជាតំណាងរាស្ត្រ​ ហេីយទទួលបានសំឡេង​គាំទ្រយ៉ាងលេីសលុប​ ពីសំណាក់ប្រជារាស្ត្រខ្មែរ​ ដែលរស់នៅខេត្តកំពង់ចាម​ រហូតដល់សម្តេចក្រុមព្រះ​ នរោត្តម​ រណឬទ្ធិ​ ឈ្នះឆ្នោត​ បានទ្រង់ការជានាយករដ្ឋមន្ត្រីទី១​ នៃព្រះរាជណាចក្រកម្ពុជាទី២​ និងបានបន្តដឹកនាំឲ្យប្រទេសមួយនេះដែលធ្លាប់តែបែកបាក់គ្នាជាច្រេីនភាគី​ ឲ្យមករួបរួមគ្នាជាធ្លុងមួយ​ ក្រោមព្រះរាជកិច្ចដឹកនាំដ៏ត្រឹមត្រូវនៃ​ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៕

អត្ថបទដែលជាប់ទាក់ទង