សម្ដេចតេជោ ហ៊ុន សែន៖ ភ្លើងទៀនពិតជាយល់ខុសធ្ងន់ធ្ងរណាស់ និងជារបៀបប្រឆាំងផ្កាប់មុខ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា យោងតាមសារសម្លេងនេះភ្លើងទៀនពិតជាយល់ខុសធ្ងន់ធ្ងរណាស់និងជារបៀបប្រឆាំងផ្កាប់មុខ។
យោងតាមសារនៅក្នុងតេឡេក្រាម នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា “យើងប្រាប់ទៅអស់លោកថាច្បាប់មិនតម្រូវឲ្យអស់លោកផ្តិតមេដៃទទួលស្គាល់នោះទេតែបើអស់លោកប្រឆាំងជាមួយច្បាប់គុកជាអ្នកទទួលស្វាគមន៍អស់លោកគ្រប់ពេល។បើអស់លោកមិនជឿសូមសាកល្បងមើល។យោងតាមសារសម្លេងនេះអស់លោកកំពុងព្យាយាមបង្កើតរដ្ឋក្នុងរដ្ឋគឺជារឿងគ្រោះថ្នាក់សម្រាប់អស់លោកផងនិង
គណបក្សភ្លើងទៀងផងប្រសិនវាជាគំនិតរបស់ថ្នាក់ដឹកនាំបក្ស។អស់លោកមិនបាច់សួរថាសម្លេងនេះខ្ញុំបានពីណានោះទេហើយខ្ញុំក៍មិនលួចស្តាប់អស់លោកដែរតែមេដឹកនាំរាប់សឹបនាក់ខំបញ្ជូនមកឲ្យខ្ញុំ”៕
