សូមអាប់ដេតឱ្យបានលឿន សម្រាប់អ្នកប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនម៉ៃក្រូសូហ្វ

ភ្នំពេញ៖ សូមអាប់ដេតសម្រាប់អ្នកប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនម៉ៃក្រូសូហ្វ ដែលមានដូចជា Microsoft Windows, Microsoft Office (Word, Excel, PowerPoint, …), …etc. សូមធ្វើការអាប់ដេតឱ្យបានលឿនតាមតែអាចធ្វើទៅបាន ព្រោះចោរព័ត៌មានវិទ្យា អាចមានលទ្ធភាពក្នុងការហេគចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់អ្នក ហើយកាន់កាប់ទាំងស្រុងពីចំងាយ។
ភាពងាយរងគ្រោះទាំងអស់ចំនួន 132 ចំនុចត្រូវបានជួសជុល ដែលក្នុងនោះមាន 6 ចំនុចត្រូវបានរាយការណ៍ថាកំពុងត្រូវបានវាយលុកដោយចោរព័ត៌មានវិទ្យា និង 9 ចំនុចត្រូវបានចាត់ទុកថាធ្ងន់ធ្ងរបំផុត (critical)។
អភិបាលគ្រប់គ្រងប្រព័ន្ធ និងអ្នកប្រើប្រាស់ទូទៅ ត្រូវធ្វើការអាប់ដេតឱ្យបានលឿនតាមតែអាចធ្វើទៅបាន ដើម្បីបង្ការការវាយប្រហារដោយចោរព័ត៌មានវិទ្យា៕
