CMAC អំពាវនាវដល់ប្រជាពលរដ្ឋបើប្រទះឃើញគ្រាប់ ឬវត្ថុទាំងឡាយណាដែលអាចបង្កហានិភ័យសូមទាក់ទងមកផេកផ្លូវការរបស់អង្គភាពស៊ីម៉ាក់

ភ្នំពេញ៖ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានអំពាវនាវដល់ប្រជាពលរដ្ឋបើប្រទះឃើញគ្រាប់ ឬវត្ថុទាំងឡាយណាដែលអាចបង្កហានិភ័យសូមទាក់ទងមកផេកផ្លូវការរបស់អង្គភាពស៊ីម៉ាក់។
តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី៤ ខែកក្កដា CMACក៏បានលើកឡើងថា ទាំងនេះគឺជាសំណល់យុទ្ធភណ្ឌសង្រ្គាម និងវត្ថុសង្ស័យដែលប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពស៊ីម៉ាក់ដើម្បីមានចំណាត់ការក្នុងយកចេញពីភូមិដ្ឋានរបស់ពួកគាត់។
អង្គភាព CMACបន្ថែមថា ប្រសិនបើលោកអ្នកបានប្រទះឃើញគ្រាប់ ឬវត្ថុទាំងឡាយណាដែលអាចបង្កហានិភ័យសូមទាក់ទងមកផេកផ្លូវការរបស់អង្គភាពស៊ីម៉ាក់ ឬលេខទំនាក់ទំនងរបស់អង្គភាពតាមបណ្តាខេត្តនានា៕
