មនុស្ស៨នាក់បានស្លាប់ ក្នុងករណីអគ្គីភ័យឆេះក្លឹបកំសាន្តមួយកន្លែង ស្ថិតនៅសង្កាត់ផ្សារដេប៉ូទី១

ភ្នំពេញ៖ ប្រភពីអាជ្ញាធរបានឲ្យដឹង មានមនុស្ស៨នាក់បានស្លាប់ (ស្រី៣, ប្រុស៥) ក្នុងករណីអគ្គិភ័យឆេះក្លឹបកំសាន្តមួយកន្លែង ស្ថិតនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣នេះ។
សូមរំលឹកថា នៅល្ងាច ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ មានអគ្គីភ័យឆេះក្លឹបកម្សាន្ដមួយកន្លែង ស្ថិតនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុគេបានឃើញ អណ្ដាតភ្លើងឆាបឆេះយ៉ាងខ្មួលខ្មាញ់ពីជាន់ខាងលើ ហើយភ្លាមៗនោះនគរបាលក៏បានចេញរថយន្តទៅអន្តរាគមន៍ ភ្លាមៗផងដែរ ប៉ុន្តែ ដោយសារទីតាំងអគារខ្ពស់ ហើយពុំអាចទប់ស្កាត់បាន ជាហេតុបណ្តាលឱ្យមនុស្សជាប់គាំងនៅក្នុងនោះអគាររហូតបាត់បង់ជីវិត៕
