លោកតា លោកយាយ មកពីខេត្តកណ្តាល ទទួលការព្យាបាលវះកាត់ភ្នែកឡើងបាយ និងកន្ទុយថ្លែន ដោយជោគជ័យ ក្តោមការឧបត្ថម្ភពីបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ
ភ្នំពេញ៖លោកតា លោកយាយ អញ្ជើញមកពីឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបានមកទទួលការព្យាបាលវះកាត់ភ្នែកឡើងបាយ និងកន្ទុយថ្លែនបានដោយជោគជ័យដោយក្រុមគ្រូពេទ្យ TYDA នៅមន្ទីរពេទ្យព្រះអង្គឌួង និងបានត្រឡប់ទៅផ្ទះវិញហើយ ដែលរាល់ការចំណាយថ្លៃព្យាបាល វះកាត់ ស្នាក់នៅ និងអាហារឧបត្ថម្ភដោយ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។

