**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា

គ្រោះថ្នាក់ចរាចរណ៍ ២ករណីដោយឡែកពីគ្នា ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៣ មនុស្ស០១នាក់បានស្លាប់ដោយរ៉ឺម៉កគោយន្ត្រៃដឹកឈើក្រឡប់សង្កត់ នៅស្រុកស្វាយចេក និង០១នាក់ទៀតរងរបួសធ្ងន់ដោយបើកម៉ូតូបុករនាំងដែកការពារផ្លូវ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា នៅវេលាម៉ោង០៥ល្ងាចថ្ងៃទី២៤ ខែមិ៩ថុនា ឆ្នាំ២០២៣ នៅចំណុចខាងជើងភូមិតាគល់ចម្ងាយ ២០០ ម៉ែត្រ ពីឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានគោយន្តកន្រ្តៃ០១គ្រឿងដឹកចំរ៉ឹងឈើក្រឡប់សង្កត់អ្នករួមដំណើរស្លាប់ ។

នគរបាលបានបញ្ជាក់ថា ដំបូងគោយន្តកន្រ្តៃដឹកចំរ៉ឹងឈើនោះធ្វើដំណើរពីជើងទៅត្បូងបើកបរដោយឈ្មោះ អៀម អឺន ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិរញ្ចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ជាអ្នកស៊ីឈ្នួល រួមដំណើរដោយ ម្ចាស់ គោយន្តកន្រ្តៃឈ្មោះ ចោម ចាម ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិ ភាសជើង ឃុំសារង្គ ស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ  ពេលបើកមកដល់ខាងជើងភូមិតាគល់ចម្ងាយ ២០០ ម៉ែត្រ ពីឃុំផ្គាំ គោយន្តបានរេចង្កូតធ្លាក់ប្រឡាយក្រឡាប់រ៉ឺម៉កគោយន្តបានសង្កត់ឈ្មោះ ចោម ចាម ភ្លាមៗនោះមានបងប្អូននៅក្បែរនោះបានជួយរើចំរ៉ឹងយកជនរងគ្រោះចេញពីក្រោមរ៉ឺម៉កគោយន្ត បញ្ជូនទៅគ្លីនិកទេវិន្ត ពេលទៅដល់ ពេទ្យក៏ពិនិត្យឃើញថាជនរងគ្រោះបានស្លាប់បាត់ហើយ ។

ដោយឡែក០១ករណីទៀត នៅស្រុកថ្មពួក នៅវេលាម៉ោង០៧យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្ករឡើងដោយខ្លួនឯង ទិសដៅពីលិចទៅកើត នៅចំណុចផ្លូវកោងលើកំណាត់ផ្លូវជាតិលេខ២៥៦៣ A ខាងលិចសាលាបឋមសិក្សាភូមិថ្មីឯកភាព ប្រហែល២០០ម៉ែត្រ ស្ថិតនៅភូមិថ្មី ឃុំគោករមៀត ។

នគរបាលស្រុកថ្មពួកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សឺន ភេទប្រុស អាយុប្រហែល៣៦ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម្នាក់ឯងម៉ាកHonda dream c125 ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ស្លាកលេខ បាត់ដំបង1AM.7022 ។

នគរបាលបានបញ្ជាក់ថា ដំបូងជនរងគ្រោះ បានបើកម៉ូតូទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន (សង្ស័យស្រវឹង) ដល់ចំណុចផ្លូវកោងក៏ជ្រុលចង្កូតទៅបុករនាំងដែកការពារផ្លូវផ្នែកខាងស្ដាំដួលម៉ូតូបែកក្បាលរងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះដឹកទៅមន្ទីពេទ្យបង្អែកស្រុកថ្មពួក៕

អត្ថបទដែលជាប់ទាក់ទង