អស់ជាច្រើនឆ្នាំហើយមុនពេលនាវាមុជទឹក Titan បានបាត់ខ្លួន ក្រុនហ៊ុន OceanGate ត្រូវបានព្រមានអំពីបញ្ហាសុវត្ថិភាព “មហន្តរាយ”

បរទេស៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយមុនពេលនាវាមុជទឹក Titan បានបាត់ខ្លួន ហើយទីបំផុតត្រូវបានឆ្មាំសមុទ្រអាមេរិកហៅថា “ការបំផ្លិចបំផ្លាញមហន្តរាយ” ក្នុងបេសកកម្មរុករកការលិចកប៉ាល់ទីតានិចដែលមានអ្នកដំណើរ ៥ នាក់នៅក្នុងនោះ ទង់ក្រហមអំពីបញ្ហាសុវត្ថិភាពបានផុសឡើងអំពីក្រុមហ៊ុនដែលបានរចនា និងដំណើរការនាវាមុជទឹកនេះ។
ក្រុមហ៊ុន OceanGate ដែលគិតថ្លៃ ២៥០,០០០ ដុល្លារក្នុងមនុស្សម្នាក់សម្រាប់ការធ្វើដំណើរតាមកប៉ាល់ទីតានិច គឺជាក្រុមហ៊ុនឯកជនមួយដែលបានលើកឡើងពីការប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតនៃសម្ភារៈ និងបច្ចេកវិទ្យាទំនើបបំផុត របស់ខ្លួនក្នុងការអភិវឌ្ឍន៍នាវាមុជទឹកខ្នាតតូច។ ក្រុមហ៊ុននេះបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថាមនុស្ស ៥ នាក់ដែលនៅក្នុងនាវាដែលបាត់ខ្លួនមិនបានរស់រានមានជីវិតទេ។
នៅពីក្រោយផ្នែកទីផ្សារ បណ្តឹង និងអ្នកជំនាញក្នុងឧស្សាហកម្មបានលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពយ៉ាងធ្ងន់ធ្ងរអំពីគម្រោងជាច្រើនឆ្នាំមុនពេលការបាត់ខ្លួន។ ក្នុងឆ្នាំ ២០១៨ ក្រុមពាណិជ្ជកម្មដែលមានជំនាញវិជ្ជាជីវៈបានព្រមានថាវិធីសាស្រ្តពិសោធន៍របស់ក្រុមហ៊ុន OceanGate ក្នុងការរចនាកប៉ាល់ទីតានអាចនាំទៅរកលទ្ធផល “មហន្តរាយ” ដ៏មានសក្តានុពល នេះបើយោងតាមលិខិតពីក្រុមដែលទទួលបានដោយ CBS News ។
នៅឆ្នាំដដែលនោះ បុគ្គលិកម្នាក់នៃក្រុមហ៊ុន OceanGate បានលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពអំពីការរចនារបស់នាវាមុជទឹក Titan និងពិធីការរបស់ក្រុមហ៊ុនសម្រាប់ការធ្វើតេស្តភាពជឿជាក់នៃសមបក។ បុគ្គលិកនោះឈ្មោះ David Lochridge ត្រូវបានក្រុមហ៊ុន OceanGate បណ្តេញចេញពីការងារ បន្ទាប់ពីបានបញ្ចេញពាក្យបណ្តឹងរបស់គាត់ទៅកាន់និយតកររដ្ឋាភិបាល និងការគ្រប់គ្រងរបស់ក្រុមហ៊ុន OceanGate ហើយក្រោយមកទៀតបានប្តឹងគាត់ពីបទបំពានកិច្ចសន្យា។
ជាការឆ្លើយតបទៅនឹងពាក្យបណ្ដឹងរបស់ក្រុមហ៊ុន OceanGate លោក Lochridge បានប្រឆាំង ដោយបង្ហាញការព្រួយបារម្ភរបស់គាត់អំពីសុវត្ថិភាពរបស់នាវាមុជទឹក Titan នៅក្នុងឯកសារតុលាការឆ្នាំ ២០១៨។
លោក Lochridge បានអះអាងថាក្រុមហ៊ុនអាចដាក់បន្ទុកអ្នកដំណើរឱ្យមានគ្រោះថ្នាក់ខ្លាំងបំផុតនៅក្នុងនាវាមុជទឹកពិសោធន៍ នេះបើយោងតាមឯកសារច្បាប់។
កាលពីខែកុម្ភៈ នាយកប្រតិបត្តិនៃក្រុមហ៊ុន OceanGate លោក Stockton Rush ត្រូវបានប្តឹងដោយប្តីប្រពន្ធមួយគូនៅរដ្ឋផ្លរីដា បន្ទាប់ពីពួកគេព្យាយាមទទួលបានប្រាក់បង្វិលសងប្រាក់កក់របស់ពួកគេសម្រាប់ការធ្វើដំណើរដែលត្រូវបានលុបចោលជាច្រើននៅលើកប៉ាល់ទីតាន។ គូស្នេហ៍ Marc និង Sharon Hagle បានឲ្យដឹងនៅក្នុងពាក្យបណ្ដឹងរបស់ពួកគេថាក្រុមហ៊ុន OceanGate បានលុបចោលបេសកកម្មមួយដោយនិយាយថាវាមិនមានពេលគ្រប់គ្រាន់ដើម្បីបញ្ជាក់ថានាវាមុជទឹក Titan អាចទៅដល់ជម្រៅនៃកប៉ាល់ទីតានិកនោះទេ។ ការធ្វើដំណើរមួយផ្សេងទៀតត្រូវបានលុបចោលដោយសារតែការបរាជ័យឧបករណ៍ នេះបើយោងតាមច្បាប់ចម្លងនៃពាក្យបណ្ដឹងរបស់ Hagles ដែលបានបោះពុម្ពផ្សាយដោយសារព័ត៌មាន Fort-Myers News ។
មេធាវីរបស់ Sharon Hagle មិនបានឆ្លើយតបភ្លាមៗនូវសំណើសុំការអត្ថាធិប្បាយទេ។
ក្រុមហ៊ុន OceanGate មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយអំពីពាក្យបណ្ដឹងនិងការចោទប្រកាន់នោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ CBS News មេធាវីរបស់លោក Lochridge បានឲ្យដឹងថាគាត់មិនមានការអត្ថាធិប្បាយទាក់ទងនឹងការចោទប្រកាន់របស់គាត់ទេ។ មេធាវីរូបនេះបានបន្តថា យើងអធិស្ឋានឲ្យអ្នករាល់គ្នាវិលមកវិញដោយសុវត្ថិភាព។
លិខិតឆ្នាំ ២០១៨ ពីក្រុមពាណិជ្ជកម្មដែលមានជំនាញវិជ្ជាជីវៈ Marine Technology Society បានដាក់ទង់លើសម្ភារទីផ្សាររបស់ក្រុមហ៊ុនដែលបានផ្សព្វផ្សាយថាការរចនារបស់នាវាមុជទឹក Titan នឹងបំពេញតាម ឬលើសពីវិញ្ញាបនប័ត្រដែលហៅថា DNV-GL។ ដោយផ្តើមចេញពីមូលដ្ឋានគ្រឹះន័រវេសឯករាជ្យ Det Norske Veritas ឬ DNV វិញ្ញាបនប័ត្រត្រូវបានចាត់ទុកថាជាស្តង់ដារមាសសម្រាប់ឧបករណ៍សមុទ្រ។
ប៉ុន្តែសមាគមបច្ចេកវិទ្យាសមុទ្របានកត់សម្គាល់ថា វាមិនហាក់ដូចជាថាក្រុមហ៊ុន OceanGate មានចេតនាធ្វើតាមច្បាប់ថ្នាក់ DNV-GL ទេ។ លិខិតនោះបានបន្ថែមថា ការតំណាងបែបនេះនឹងធ្វើឲ្យសាធារណជនយល់ច្រឡំ និងបំពានក្រមសីលធម៌វិជ្ជាជីវៈទូទាំងឧស្សាហកម្មដែលយើងទាំងអស់គ្នាព្យាយាមរក្សាទុក។
ឯកសារការពិតអំពីនាវាមុជទឹក Titan នៅលើគេហទំព័ររបស់ក្រុមហ៊ុន OceanGate មិនបញ្ជាក់អំពីថាតើនាវាបានទទួលវិញ្ញាបនប័ត្រ DNV ដែរឬទេ។
វិញ្ញាបនប័ត្រ និងការធ្វើតេស្តក៏ជាការផ្តោតទៅលើការប្រឆាំងរបស់លោក Lochridge ដែលក្នុងនោះគាត់បានបដិសេធការអះអាងរបស់ក្រុមហ៊ុន OceanGate ដែលថាគាត់បានបំពានកិច្ចសន្យាការងាររបស់គាត់ នៅពេលដែលគាត់បានដាក់ពាក្យបណ្តឹងអ្នកផ្តល់ព័ត៌មានជាមួយរដ្ឋបាលសុវត្ថិភាព និងសុខភាពការងារ។លោក Lochridge បានសរសេរថាគាត់បានសិក្សាថា viewport នៅលើ sub ត្រូវបានសាងសង់ត្រឹមតែសម្ពាធ ១,៣០០ ម៉ែត្រប៉ុណ្ណោះ ទោះបីជានាវាមុជទឹក Titan មានបំណងចង់ចុះទៅជម្រៅ ៤,០០០ ម៉ែត្រក៏ដោយ។ លោកក៏បានជំរុញឱ្យក្រុមហ៊ុន OceanGate ប្រើប្រាស់ភ្នាក់ងារដូចជាការិយាល័យដឹកជញ្ជូនរបស់អាមេរិក ដើម្បីត្រួតពិនិត្យ និងបញ្ជាក់នាវាមុជទឹក Titan ផងដែរ។
ឯកសាររបស់លោក Lochridge បានចោទប្រកាន់ថា ក្រុមហ៊ុន OceanGate បានបដិសេធមិនបង់ប្រាក់ឱ្យក្រុមហ៊ុនផលិតដើម្បីបង្កើតច្រកមើលឃើញដែលនឹងបំពេញតម្រូវការជម្រៅ ៤,០០០ ម៉ែត្រ។
លោកអះអាងថា ជាជាងដោះស្រាយកង្វល់របស់លោក ឬប្រើភ្នាក់ងារចាត់ថ្នាក់ស្តង់ដារ ដើម្បីត្រួតពិនិត្យនាវាមុជទឹក Titan បន្ទាប់មកក្រុមហ៊ុន OceanGate បានបណ្តេញគាត់ចេញភ្លាមៗ។
ពាក្យបណ្តឹងរបស់ក្រុមហ៊ុន OceanGate ប្រឆាំងនឹងលោក Lochridge សង្កត់ធ្ងន់ថាគាត់មិនមែនជាវិស្វករទេ ហើយថាគាត់បានបដិសេធមិនទទួលយកភាពត្រឹមត្រូវនៃព័ត៌មាន របស់វិស្វករនាំមុខគេដែលនាំទៅដល់ការបណ្តេញគាត់។ នៅក្នុងការឆ្លើយតបផ្នែកច្បាប់របស់លោក Lochridge បានសារភាពថាគាត់មិនមែនជាវិស្វករទេ ប៉ុន្តែបានកត់សម្គាល់ថា គាត់ត្រូវបានជួលឱ្យធានាសុវត្ថិភាពរបស់នាវិក និងអតិថិជនទាំងអស់ក្នុងអំឡុងពេលប្រតិបត្តិការនាវាមុជទឹក។
ប្រភព៖ CBS News
ប្រែសម្រួលដោយ៖ [ឡាយ លីហួ]
