**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជា មួយលោកគ្រូ អ្នកគ្រូវិទ្យាល័យ ហ៊ុន សែន មិត្តភាពក្រុងព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជា មួយលោកគ្រូ អ្នកគ្រូវិទ្យាល័យ ហ៊ុន សែន មិត្តភាពក្រុងព្រះសីហនុ។ ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត អភិបាលក្រុង ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រីប្រធាន មន្ទីរ អង្គភាពជុំវិញខេត្តព្រះសីហនុ។

លោកស្រី អ៊ច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានរាយការវិស័យអប់រំខេត្តព្រះសីហនុ នៅសាលាវិទ្យាល័យ ហ៊ុន សែនមិត្តភាពមានលោកគ្រូ អ្នគគ្រូ ១៣៧នាក់ ស្រី ៦៦នាក់ ដែលឯកឧត្តម គួច ចំរើន បានយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់វិស័យអប់រំនៅខេត្តព្រះសីហនុ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅខេត្តព្រះសីហនុតាមតម្រូវការទទួលបានលទ្ធផលផ្លែផ្កានៅខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានយកឱកាសពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ និងសេចក្តីនឹករលឹករបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងអរគុណលោកអភិបាលរងខេត្ត ដែលបានជួយសម្របសម្រួលរែកពន់លើវិស័យអប់រំនៅខេត្តព្រះសីហនុ ក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្ស និងការងារសង្គមបានច្រើននាពេលកន្លងមក លោកអ្នក អ្នកគ្រូ របស់យើងនូវទូទាំងខេត្តបានរួម គ្នាដោះស្រាយបញ្ហាប្រឈមជាច្រើនក្នុងវិស័យអប់រំទទួលបានលទ្ធផលជា បន្តបន្ទាប់ រាជរដ្ឋាភិបាលបានធ្វើការកែទម្រង់វិស័យអប់រំនៅកម្ពុជា ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធនមនុស្ស ផ្លូវ ទឹក ភ្លើង។ ដោយឡែកកាអភិវឌ្ឍផ្នែករឹង មានការជួយជ្រោមជ្រែងពីគ្រប់មជ្ឍដ្ឋាន ជាក់ស្តែងក្នុងសាលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អគារសិក្សាជូនសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព និងសាលាជាច្រើនទៀតនៅក្នុងខេត្តព្រះសីហនុ ផ្នែកទន់ គឺជាការជួយបណ្តុះ បណ្តាលរបស់លោកគ្រូ អ្នកគ្រូ បានជម្រុញឱ្យវិស័យអប់រំរបស់យើងមានសមត្ថភាព ចំណេះដឹងថ្មីៗបន្ថែមទៀតសម្រាប់ការអភិវឌ្ឍជួយជម្រុញខេត្តព្រះសីហនុ ប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺផ្តើមចេញពីការបណ្តុះបណ្តាលធនធានមនុស្សខេត្តព្រះសីហនុមានសក្តានុពល អភិវឌ្ឍ វិនិយោគ និងទេសចរណ៍ ក៏ប៉ុន្តែធនធានមនុស្សរបស់យើងមិនទាន់គ្រប់គ្រាប់តាមតម្រូវការទីផ្សារ។ រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយធ្វើកំណែទម្រង់លើវិស័យអប់រំនៅកម្ពុជា ក៏ប៉ុន្តែលោកគ្រូ អ្នកគ្រូមានតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលផលិតធនធានមនុស្ស យើងនៅមានសក្តានុពលជាច្រើនផ្សេងទៀតក្នុងការចូលរួមប្រកួតប្រជែង និងជាគោលដៅដែលយើងត្រូវប្រឹងប្រែងផលិតធនធានមនុស្សនៅថ្នាក់មូលដ្ឋានឱ្យសិស្សរបស់យើងរៀនចប់នៅថ្នាក់ទី១២។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលជាអ្នករៀបចំគោលនយោបាយ ហើយអ្វីដែលជារឿងសំខាន់ត្រូវបណ្តុះបណ្តាលពីថ្នាក់មូលដ្ឋានចាប់ ផ្តើមពីមត្តេយសិក្សា បឋមសិកស្សា អនុនិងវិទ្យាល័យ ស្របតាមកំណើនសេដ្ឋកិច្ច ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ពិសេសការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ ទន្ទឹមនោះយើងក៏ចង់ដឹងអំពីអត្រាដែលបានចុះឈ្នោះចូលរៀន អត្រាបោះបង់ការសិក្សានៅថ្នាក់ទី១២ ដូច្នេះយើងត្រូវរួមគ្នាគិត ពិចារណា ដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលា៖ ទី១.ត្រូវជំរុញឱ្យសិស្សរបស់យើងរៀនបញ្ចប់ថ្នាក់ទី១២ និងទី២.ការលើកទឹកចិត្តការបង្រៀន និងការរៀន ដើម្បីចូលរួមប្រឡងប្រណាំងបរិស្ថានល្អ សុខភាពល្អ យើងត្រូវបណ្តុះគំនិតយុវជនរបស់យើងឱ្យមានមហិច្ឆតាធំធេងបន្ថែមទៀត ធ្វើឱ្យសង្គមយើងមានធនធានមនុស្សប្រកបដោយគុណភាព ប្រសិទ្ធភាព បណ្តុះផ្នត់គំនិតយុវជនរបស់យើងចាប់យកឱកាសអប់រំជាចំណុចសំខាន់នៅក្នុងសង្គម ដោយមានកិច្ចសហការជាមួយលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសហគមមូលដ្ឋាន ទើបយើងទទួលបានធនធានមនុស្សប្រកបដោយគុណធម៌ក្នុងសង្គម ដើម្បីលើកកម្ពស់វិស័យអប់រំរបស់យើងឱ្យមានការរីកចម្រើនក្នុងសង្គមជាតិ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកាឧបត្ថម្ភជូនសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ចំនួន ៣លានរៀល ដើម្បីប្រើប្រាស់តាមតម្រូវការ ៕

អត្ថបទដែលជាប់ទាក់ទង