**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់ នៅក្រុងប៉ោយប៉ែត ទៅសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់ ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៩និង៤០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឲ្យដឹងថា៖ដោយទទួលបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបំបែកសំណុំរឿងឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់ឈ្មោះ SHEN JIANGUO(គីងកុង) តាមដើមបណ្ដឹងឈ្មោះ LI ZHONG GUO(លី ចុងក័រ) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន ស្នាក់នៅបុរីសានហូ ស្ថិតនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលត្រូវជាបងជីដូនមួយរបស់ជនរងគ្រោះ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់មាន១/-ឈ្មោះZHOU YONG ហៅក្រៅ (ម៉ាទីន)ជនជាតិចិន។២/-ឈ្មោះ ឡោ លឹមហាប់  (ហៅប្រុស) និងដកហូតវត្ថុតាងរួមមាន ១.អាវុធខ្លីម៉ាក K54 លេខ ២៩១០៣១៨៧ (បង់០១ គ្រាប់០៧គ្រាប់)ចំនួន០១ដើម។ ២.អាវុធខ្លីម៉ាក G-LOCK 17 GEN4 លេខ TSV665 (បង់០១ គ្រាប់០៥គ្រាប់) ចំនួន០១ដើម។ ៣.សំបកគ្រាប់កាំភ្លើងខ្លីម៉ាក G-LOCK ចំនួន០២គ្រាប់។ ៤.គ្រាប់កាំភ្លើងខ្លីម៉ាក G-LOCK ចំនួន០១គ្រាប់។ ៥.គ្រាប់កាំភ្លើងខ្លីម៉ាក K54 ចំនួន០៣គ្រាប់។ ៦.កញ្ចប់បារីម៉ាក MEVIUS ចំនួន ០១កញ្ចប់។ ៧.បង់កាំភ្លើងចំនួន០១ នៅចំណុចផ្ទះជួលរបស់ជនសង្ស័យ ក្នុងបុរីសានហូ ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីអនុវត្តតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ជនសង្ស័យជនជាតិចិនឈ្មោះZHOU YONG ហៅក្រៅ (ម៉ាទីន) ក្រោយពីឃាត់ខ្លួន និងសាកសួររួចមក បានឆ្លើយថារូបខ្លួនមិនបានបាញ់សម្លាប់ទៅលើជនរងគ្រោះនោះទេ។

ចំពោះជនសង្ស័យឈ្មោះ ឡោ លឹមហាប់  (ហៅប្រុស) ក្រោយពីសាកសួរ បានឆ្លើយរៀបរាប់ថា មុនពេលកើតហេតុនៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឈ្មោះ ZHOU YONG ហៅក្រៅ ម៉ាទីន និងជនរងគ្រោះឈ្មោះ SHEN JIANGUO(គីងកុង) បានចេញពីខារ៉ាអូខេ (ROYAL) ស្ថិតក្នុងក្រុងប៉ោយប៉ែត ដោយជនរងគ្រោះ និង ឈ្មោះZHOU YONG ហៅក្រៅ (ម៉ាទីន) បានជិះរថយន្តចេញមកក្រៅជាមួយគ្នា ដោយមានរូបគេ(ឈ្មោះ ឡោ លឹម ហាប់) ជាអ្នកបើករថយន្ត ពេលបើកមកដល់កន្លែងកើតហេតុឈ្មោះ ម៉ាទីន បានឱ្យរូបខ្ញុំឈប់ឡានដើម្បីជក់បារី និងបត់ជើងតូច បន្ទាប់មកឈ្មោះ ម៉ាទីន បានលើកដៃធ្វើសញ្ញាឱ្យខ្ញុំបាញ់សម្លាប់ទៅលើជនរងគ្រោះពីក្រោយ ដោយប្រើប្រាស់អាវុធខ្លីរបស់ខ្លួនម៉ាក K54 ពេលនោះរូបគេក៏បាញ់០១គ្រាប់ទៅលើជនរងគ្រោះតែមិនផ្ទុះទេ ភ្លាមនោះឈ្មោះ ម៉ាទីន ក៏បានដកកាំភ្លើងរបស់ខ្លួនម៉ាក G-LOCK17 ចេញពីកាបូបកាន់ដៃរបស់គាត់បាញ់ទៅលើជនរងគ្រោះ០១គ្រាប់ ត្រូវចំស្មាខាងស្តាំ ផ្នែកខាងក្រោយធ្លាយចេញមកបំពង់កផ្នែកខាងឆ្វេងបណ្តាលឱ្យដួលទៅលើដី រួចហើយឈ្មោះ ម៉ាទីន បានប្រគល់កាំភ្លើងម៉ាក G-LOCK17នោះ មកឱ្យរូបគេបាញ់ថែមមួយគ្រាប់ទៀតត្រូវចំក្បាលផ្នែកខាងក្រោយធ្លាយមកចិញ្ចើមខាងឆ្វេងបណ្តាលឱ្យជនរងគ្រោះស្លាប់តែម្តង។

ក្រោយពីជនរងគ្រោះស្លាប់ហើយ រូបគេ និងម៉ាទីន បានអូសសាកសពទម្លាក់ក្នុងប្រឡាយ និងកាច់មែកឈើគ្របពីលើសាកសពដើម្បីបិទបាំង រួចហើយបើកឡានគេចចេញពីកន្លែងកើតហេតុតែម្ដង។

ជនសង្ស័យឈ្មោះឡោ លឹមហាប់  បានបញ្ជាក់ទៀតថា៖មូលហេតុបាញ់សម្លាប់ជនរងគ្រោះដោយសារឈ្មោះ ZHOU YONG ហៅក្រៅ (ម៉ាទីន) ជំពាក់លុយជនរងគ្រោះឈ្មោះ SHEN JIANGUO(គីងកុង) ហើយជនរងគ្រោះទារច្រើនដងពេក ទើបបណ្ដាលឱ្យមានរៀបផែនការបាញ់សម្លាប់ជនរងគ្រោះតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង