នាយឧត្តមសេនីយ៍ គន់ គីម បន្តចុះសាកសួរសុខទុក្ខ ពិនិត្យស្ថានភាពរស់នៅ និងការបង្កបង្កើនផលរបស់បងប្អូនអតីតយុទ្ធជន ស្ថិតនៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានបន្តចុះសាកសួរសុខទុក្ខ ពិនិត្យស្ថានភាពរស់នៅ និងការបង្កបង្កើនផលរបស់បងប្អូនអតីតយុទ្ធជន ក្រោយទទួលបានផ្ទះ និងដី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ស្ថិតនៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕
