សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា«CCFC» និងសហការីចូលជួប

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បង្ហោះសារថា «ល្ងាចនេះ ខ្ញុំបានជួបជាមួយ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា«CCFC» និងសហការីរបស់គាត់ ដើម្បីស្តាប់នូវរឿងដែលកើតមានកន្លងមកនិងសកម្មភាព
របស់សមាគម។ យើងពិនិត្យឃើញនូវផលប្រយោជន៍ ដែលសមាគមបានធ្វើ ដូចនេះខ្ញុំបានលើកទឹកចិត្តឲ្យសមាគមបន្តសកម្មភាពដើម្បីផលប្រយោជន៍ប្រជាជនយើង និងបន្ថែមឲ្យសមាគមយកចិត្តទុកដាក់លើកិច្ចការពារចំពោះកម្មករក្នុងវិស័យកសិកម្មផងដែរ។ ខ្ញុំក៏បានណែនាំឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការខេត្តរតនគីរី លើកលែងការចោទប្រកាន់ និងផ្តល់សិទ្ធិឱ្យសមាគមន៍នេះ បានធ្វើសកម្មភាពឡើងវិញឲ្យបានឆាប់។

