**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!

បុរសដែលកាន់ធូបមួយបាច់ហៅសមត្ថកិច្ចស្បថ ត្រូវបានកោះហៅធ្វើកិច្ចសន្យា និងអប់រំ

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធ ទាក់ទៅនឹងការផុសវីដេអូរបស់គណនីហ្វេសបុកមួយឈ្មោះ យី សៀវគង និងផេកហ្វេសបុកឈ្មោះ Bong Vy Online Shop ដែលបានបើកបរល្មើសច្បាប់ចរាចរណ៍ហើយ បែរចោទប្រកាន់មកលើសមត្ថកិច្ចថាបបួលគាត់វាយគ្នាមួយស្មើ និងបបួលសមត្ថកិច្ចស្បថស្បែ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ជាការចុះផ្សាយព័ត៌មានមិនពិត។

កាលពីវេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ មន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានអនុវត្តច្បាប់ចរាចរណ៍ជើងគោកនៅលើផ្លូវ២១៧ ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស រហូតដល់វេលាម៉ោង ៨:៣៥នាទី មានម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1KC-6305 ជិះឌុបគ្នា០២នាក់ ដោយមិនមានពាក់មួកសុវត្ថិភាពឡើយ ពេលឃើញដូចនោះសមត្ថកិច្ចក៏បានហៅម៉ូតូឲ្យឈប់ដើម្បីធ្វើការណែនាំអប់រំ ដោយមិនបានធ្វើការផាក់ពិន័យនោះទេ ប៉ុន្ដែពេលសមត្ថកិច្ចធ្វើការណែនាំនោះ ស្រាប់តែបុរសដែលអង្គុយខាងក្រោយមានការខឹងជាមួយសមត្ថកិច្ច ក៏បានយកទូរស័ព្ទដៃថតសមត្ថកិច្ច រួចទៅយកធូបដុត ដោយហៅសមត្ថកិច្ចឲ្យស្បថថាឲ្យងាប់ទាំងក្រុមដោយចោទថា សមត្ថកិច្ចបបួលគាត់វាយគ្នាមួយស្មើ ជាក់ស្តែងសមត្ថកិច្ចមិនបានឈ្លោះប្រកែកជាមួយគាត់ឡើយ។ ក្រោយកើតហេតុសមត្ថកិច្ចបានអនុញ្ញាតឲ្យគាត់បន្ដដំណើរទៅមុខទៀតដោយមិនបានធ្វើការផាកពិន័យ ឬយកលុយពីគាត់នោះទេ ។

សូមបញ្ជាក់ថា កន្លងមកបុរសខាងលើក៏ធ្លាប់បង្កជម្លោះជាមួយសមត្ថកិច្ច ចំនួន០៣លើករួចមកហើយ (ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌច្បារអំពៅ, ខណ្ឌដង្កោ)។

បន្ទាប់ពីបានឃើញបុរសខាងលើធ្វើការឡាយវីដេអូមិនពិតចោទប្រកាន់មកមន្ត្រី សមត្ថកិច្ចក៏បានធ្វើការកោះហៅបុរសខាងលើឲ្យចូលខ្លួនបកស្រាយបំភ្លឺករណីនេះ ក្រោយពីសាកសួររួចបុរសខាងលើបានសារភាពទទួលកំហុសចំពោះមុខសមត្ថកិច្ចថា រូបគេពិតជាបានថតរូបភាពសមត្ថកិច្ចយកទៅផុសខុសពីការពិតប្រាកដមែន តាមពិតសមត្ថកិច្ចមិនបានបបួលខ្លួនវាយគ្នា និងមិនបានផាកពិន័យខ្លួនឡើយ គឺសមត្ថកិច្ចគ្រាន់តែហៅខ្លួនណែនាំតែប៉ុណ្ណោះ រួចសមត្ថកិច្ចក៏បានធ្វើកិច្ចសន្យា និងណែនាំអប់រំ រួចឲ្យវិលត្រលប់ទៅផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង