សាកសព ជនរងគ្រោះ ដែលលង់ទឹកសមុទ្រ ហើយបាត់ខ្លួន ត្រូវបានរកឃើញហើយ នៅព្រឹកនេះ នៅម្តុំឆ្នេរអូរឈើទាល

បុរសវ័យ៤០ម្នាក់ឈ្មោះ ហេង ពិសិដ្ឋ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញបានលង់ទឹក ដោយសាជួយកូនជាអ្នកលង់ទឹកដូចគ្នាបាន
ពេលនេះរកឃើញសាកសពហើយ បន្ទាប់ពីប្រតិបត្តិការស្វែងរករបស់សមត្ថកិច្ចចម្រុះ និងកម្លាំងជំនាញមុជទឹក។
សម្តត្ថកិច្ចបានប្រាប់អោយដឹងថា សាកសពត្រូវបានរកឃើញនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ។
គួរបញ្ជាក់ដែរថា រកណីនេះបានកើតឡើងកាលពីម៉ោង១រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅទល់មុខភោជនីយដ្ឋានមួយកន្លែង នៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ។
