ចក្រភពអង់គ្លេស បង្ហាញទណ្ឌកម្មថ្មីសំដៅលើប្រទេសបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តរុស្ស៊ី

បរទេស៖ ចក្រភពអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសបេឡារុស្សកាលពីថ្ងៃទី ៨ ខែមិថុនា នៅក្នុងការដាក់ទណ្ឌកម្មចុងក្រោយរបស់ខ្លួនចំពោះការគាំទ្ររបស់ប្រទេសនេះចំពោះការលុកលុយរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែន និងការគាបសង្កត់សកម្មជនប្រឆាំងរដ្ឋាភិបាល។
ការដាក់ទណ្ឌកម្មនេះមានគោលបំណងទៅលើការនាំចេញរបស់ប្រទេសបេឡារុស្ស ដែលបាននិងកំពុងផ្តល់មូលនិធិដល់ការគ្រប់គ្រងរបស់មេដឹកនាំផ្តាច់ការ Alyaksandr Lukashenka និង បង្រ្កាបលើកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសរុស្ស៊ីដើម្បីចៀសវាងការដាក់ទណ្ឌកម្ម។
ទណ្ឌកម្មហាមឃាត់ការនាំចូលមាស ស៊ីម៉ងត៍ ឈើ និងកៅស៊ូពីប្រទេសបេឡារុស្ស។ ពួកគេក៏រារាំងការនាំចេញក្រដាសប្រាក់ និងគ្រឿងម៉ាស៊ីន រួមជាមួយនឹងទំនិញ បច្ចេកវិទ្យា និងសម្ភារៈដែលអាចប្រើសម្រាប់ផលិតអាវុធគីមី និងជីវសាស្ត្រ។
ប្រភព៖ RFERL News
ប្រែសម្រួលដោយ៖[ឡាយ លីហួ]
