សម្តេចតេជោ ប្រកាសស្វាគមន៍អ្នកប្រឆាំងមកពី គ្រប់និន្នាការនយោបាយទាំងអស់ មករួមរស់ជាមួយបក្សប្រជាជន ដើម្បីកសាងប្រទេស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍រាល់សមាជិកបក្សប្រឆាំងមកពីគ្រប់និន្នាការទាំងអស់ ដើម្បីរួមគ្នាកសាងប្រទេស លើកលែងតែជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ប៉ុណ្ណោះ។
ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ចរន្តបោះបង់បក្សប្រឆាំង មករួមរស់ជាមួយបក្សប្រជាជនកម្ពុជា ប្រៀបដូចទឹកបាក់ទំនប់។ យើងស្វាគមន៍គ្រប់និន្នាការនយោបាយទាំងអស់ មករួមរស់ជាមួយគណបក្សប្រជាជនដើម្បីកសាងប្រទេស។ ខ្ញុំមានតែមនុស្សម្នាក់គត់ ដែលខ្ញុំអត់ទទួល គឺអាក្បត់ជាតិ ៣ជំនាន់» ៕
