រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាលើកទី៤៨ អណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ជស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៤៨ អណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលខេត្ត ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វាទ្វេភាគីទាំង៣ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ៕
