**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទប់ស្កាត់ការកាប់ព្រៃឈើ និងការទន្ទ្រានយកដីធ្លីរបស់រដ្ឋ

ភ្នំពេញ៖ តាមរយៈសារសំឡេងតាមតេឡេក្រាម នាយប់ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៣ ផ្ញើជូន ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ឯកឧត្ដម លោកជំទាវ តាមស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្ត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ សម្រាប់ការទប់ស្កាត់ការកាប់ព្រៃឈើ និងការទន្ទ្រានយកដីធ្លីរបស់រដ្ឋ ខណៈដែលការបោះឆ្នោតជិតមកដល់នោះ។

នៅក្នុងសារសំឡេង សម្ដេចបានលើកឡើងថា តាមការសង្កេត និងទទួលបានព័ត៌មានជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លងទៅ និងពេលនេះ ដោយសារគៀកជិតបោះឆ្នោត ពួកខិលខូចបានចាប់ផ្ដើមធ្វើសកម្មភាព កាប់ព្រៃឈើ និងការទន្ទ្រានកាន់កាប់យកដីធ្លីរបស់រដ្ឋ ដែលជាសម្បត្តិធនធានរបស់ជាតិ។

សម្ដេចបញ្ជាក់ថា “យើងតែងសង្កេតឃើញថា ជារៀងរាល់ពេលឱ្យតែមានការបោះឆ្នោត អំពើល្មើសច្បាប់ទាក់ទង នឹងការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានយកដី គឺតែងតែកើតមាន។ ដូច្នេះ សម្ដេចបានរម្លឹកចំពោះក្រសួងដែលមានការពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបញ្ចេញកម្លាំងរារាំងគ្រប់លទ្ធភាពទាំងអស់ ដើម្បីបំផ្លាញចោលនូវពួកខិលខូច ដែលឆ្លៀតឱកាសនៅពេលវេលាដែលរាជរដ្ឋាភិបាលកំពុងជាប់រវល់ ទៅលើកិច្ចការទាក់ទងទៅនឹងការបោះឆ្នោត ហើយគេលួចទៅកាប់បំផ្លាញព្រៃឈើ”។

សម្ដេចតេជោថ្លែងបន្តថា បញ្ហាទាំងអស់នេះ គឺត្រូវពឹងផ្អែកទៅលើការខិតខំប្រឹងប្រែងរបស់ ឯកឧត្ដម លោកជំទាវ ដែលជាអភិបាលខេត្ត ដែលមានព្រៃឈើទាំងនោះ។ ដូច្នេះ សូមយកចិត្កទុកដាក់ធ្វើកិច្ចការងារនេះ ហើយ សម្ដេចក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋទាំងឡាយ សូមមេត្តាគោរពច្បាប់ និងសូមកុំទៅទន្ទ្រានយកដីរបស់រដ្ឋ។

ជាងនេះទៀតសម្ដេច ក៏បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ដើម្បីចាប់យកមេក្លោងទាំងឡាយដែលបំពានច្បាប់ទាំងនោះ យកមកផ្ដន្ទាទោសតាមច្បាប់ ហើយសម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា យើងមិនអាចលើកលែង ហើយយោគយល់ ដើម្បីគ្រាន់តែសន្លឹកឆ្នោតសម្រាប់មនុស្សប៉ុន្មាននាក់នោះទេ យើងត្រូវធ្វើកិច្ចការដើម្បីការពារនូវធនធានធម្មជាតិ ព្រៃឈើនិងដីធ្លីរបស់រដ្ឋ។ យើងមិនអាចយោគយល់រាល់សកម្មភាពទាំងឡាយណា ដែលល្មើសច្បាប់នៅក្នុងពេលវេលា ដែលរាជរដ្ឋាភិបាលកំពុងជាប់រវល់»។

សម្ដេចតេជោ ក៏សូមអំពាវនាវឱ្យអ្នកដែលមានប្រាក់កាស ឬអ្នកមានអំណាច ដែលឈរពីខាងក្រោយខ្នងនៃជនខិលខូច ឬប្រើប្រាស់ជនខិលខូចនេះ ដើម្បីទៅកាប់ទន្ទា្រនយកដី និងព្រៃឈើ ឱ្យដកខ្លួនចេញជាបន្ទាន់ បើសិនជាមានការស្រាវជ្រាវទៅឃើញថា មានការពាក់ព័ន្ធជាប់ជាមួយនិងមន្ត្រីណា ឬអ្នកមានប្រាក់កាសណាក៏ដោយ រាជរដ្ឋាភិបាល នឹងមិនអត់ឱន ហើយក៏មិនលើកលែងចំពោះសកម្មភាពនៅពីខាងក្រោយខ្នងនោះផងដែរ។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានគូសបញ្ជាក់បន្ថែមថា ទទួលបាននូវបទបញ្ជានេះ សូមឯកឧត្ដម លោកជំទាវ ចាត់វិធានការជាបន្ទាន់ បញ្ជូនកម្លាំងដើម្បីបង្ក្រាបនូវភាពអាណាធិបតេយ្យ ក្នុងការកាប់ទន្ទ្រានយកដីព្រៃ កាប់បំផ្លាញព្រៃឈើ ដើម្បីយកដីធ្លី។ ត្រូវធ្វើកិច្ចការងារនេះជាបន្ទាន់ ដោយមិនពន្យារពេល ហើយកិច្ចការងារនេះ ត្រូវធ្វើដូចភ្លៀងរលឹម មិនអាចឱ្យកើតឡើង និងងើបឡើងសារជាថ្មី ដើម្បីបំផ្លាញទៅដល់ព្រៃឈើ និងដីធ្លីរបស់រដ្ឋនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង