សម្តេចតេជោ អំពាវនាវឱ្យអតីតបុគ្គលិកណាហ្គាវើល ៩៨នាក់ បញ្ឈប់សកម្មភាពតវ៉ា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវឱ្យអតីតបុគ្គលិកណាហ្គាវើល ដែលនៅសេសសល់ ៩៨នាក់ បញ្ឈប់សកម្មភាពតវ៉ាទៀត ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុបជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសនានានៅខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង នាថ្ងៃទី៣ ខែមិថុនាសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សូមមិត្តភក្តិបរទេសទាំងឡាយ ដែលផ្តល់លុយកាក់សម្រាប់ ៩៨នាក់ ដែលនៅសេសសល់ ដកដៃចេញទៅមិនមែនគេមិនដឹងទេ ធ្វើបាតុកម្មតាំងពីជាង ៣០០នាក់ យើងដោះស្រាយបានជាង ២០០នាក់ហើយ ហើយអ្នកទាំងនោះទទួលបានសំណងហើយ យើងបានរួមចំណែកទៅដោះស្រាយការងារធ្វើទៀត ប៉ុន្តែនៅសល់ ៩៨នាក់នេះ ក្មួយៗ ចាគចេញទៅមិនមែនគេមិនដឹងទេសម្រាប់អ្នកស៊ីឈ្នួលធ្វើបាតុកម្មនោះ»៕
