**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

សម្តេចតេជោ ​​ប្រកាសមិនដកថយករណីតម្រូវឲ្យអង្គការក្រៅរដ្ឋាភិបាល រាយការណ៍ពីរបាយការណ៍ហិរញ្ញវត្ថុ បើមិនរាយការណ៍ រំលាយចោល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសយ៉ាងច្បាស់លាស់ ពីផែនការរបស់រាជរដ្ឋាភិបាល ដោយមិនដកថយនោះឡើយ ចំពោះករណីតម្រូវឲ្យអង្គការក្រៅរដ្ឋាភិបាល ត្រូវរាយការណ៍ពីរបាយការណ៍ហិរញ្ញវត្ថុ ប្រសិនបើអង្គការណា ដែលមិនរាយការណ៍នឹងត្រូវរំលាយចោល។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកពញាឮ ខេត្តកណ្តាល ជិត ២ម៉ឺននាក់ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ មានប្រសាសន៍ថា សម្រាប់ការតម្រូវឱ្យអង្គការ សមាគម រាយការណ៍ពីរបាយការណ៍ហិរញ្ញវត្ថុនេះ ប្រទេសផ្សេងជាអ្នកនាំឲ្យកម្ពុជាធ្វើតាម ហេតុអីប្រទេសគេធ្វើបាន កម្ពុជាធ្វើមិនបាន ?

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «កុំថា ហ៊ុន សែន មុនបោះឆ្នោតមានការកៀបសង្កត់ អត់កៀបសង្កត់ទេ ប៉ុន្តែពួកអ្នកឯងលេងនយោបាយទុច្ចរិត បើធ្វើអង្គការក្រៅរដ្ឋាភិបាល បំផ្លាញរដ្ឋាភិបាល អត់ទេ ថ្ងៃក្រោយនឹងពិនិត្យឡើងវិញ ហើយបានពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ហើយ របាយការណ៍ហិរញ្ញវត្ថុ ត្រូវតែធ្វើ មិនដកទេកន្លែងនេះ អង្គការក្រៅរដ្ឋាភិបាលណាខ្លះ ទទួលលុយពីណាខ្លះ បើមិនធ្វើទេ ប៉ុន្មានខែត្រូវរំលាយចោលអង្គការនោះតែម្តង ដាក់ជាការកំណត់ក្នុងសេចក្តីព្រាងវិសោធនកម្មច្បាប់ ទាក់ទងនឹងអង្គការក្រៅរដ្ឋាភិបាល​»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ខ្ញុំសុំផ្ញើសារជូនទៅមិត្តភក្តិទាំងឡាយ និងអង្គការក្រៅរដ្ឋាភិបាល ឲ្យបានដឹង ជំហររបស់រាជរដ្ឋាភិបាលមិនដកថយទេ លើរបាយការណ៍ហិរញ្ញវត្ថុ ហើយបើអ្នកឯកមិនរាយការណ៍ទេ ថ្ងៃក្រោយរដ្ឋាភិបាលនឹងយកវិធានការរំលាយចោល នៅអង្គការនោះ ខ្ញុំបានពិភាក្សាជាមួយសម្តេចក្រឡាហោមហើយ។ ច្បាប់រាយការណ៍ហិរញ្ញវត្ថុនេះប្រទេសដទៃទេ ដែលជាអ្នកនាំឲ្យមានការធ្វើ ប្រទេសគេធ្វើបាន ដល់កម្ពុជាធ្វើ គេថាធ្វើអត់បាន» ៕

អត្ថបទដែលជាប់ទាក់ទង