សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ បើកយុទ្ធនាការកាត់ដើមឈើ និងមែកឈើ តាមមហាវិថីធំៗ សំខាន់ៗ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ យុទ្ធនាការកាត់ដើមឈើ និងមែកឈើ តាមមហាវិថីធំៗ សំខាន់ៗ របស់រដ្ឋបាលរាជធានីភ្នំពេញ ។
នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ ជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ក្រុមការងារ យុទ្ធនាការកាត់មែកឈើនេះ ដើម្បីបង្កលក្ខណៈអោយមានសណ្តាប់ធ្នាប់ ការពាររាល់ការបាក់រលំដោយចៃដន្យណា មួយពេលមានខ្យល់ ភ្លៀងធ្លាក់ មកលើផ្លូវ រឺសំណង់ប្រជាពលរដ្ឋ រួមទាំងរថយន្តផ្សេងៗដែល ឈប់ និងចត តាមទីសាធារណ ។
ក្នុងនោះដែរមហាវិថីសំខាន់ៗដែលត្រូវកាត់មែកឈើរួមមាន ៖
១. មហាវិថី ព្រះសីហនុ
២. មហាវិថីកម្ពុជាក្រោម
៣. មហាវិថីសហព័ន្ធរុស្សី
៤. មហាវិថីព្រះនរោត្តម
៥. មហាវិថី ហ្សាវាហារឡាលនេហ៍រុ ( លេខ215) និងវិថី រុក្ខវិថីផ្សេងៗទៀត ។
មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់ដែលក្រុមការងារ កំពុងអនុវត្តកាត់ដើមឈើតាមគោលដៅខាងលើសូមមេត្តាយោគយល់អោយបានច្រើន ពិបាកធ្វើដំណើរ តាមកំណាត់ផ្លូវ និងសូមចូលរួមថែរក្សាអនាម័យបរិស្ថានតាមចិញ្ចើមផ្លូវ ព្រមទាំងទុកដាក់សំរាមអោយបានត្រឹមត្រូវ តាមបណ្តាយផ្លូវទាំងនេះ ដើម្បីសោភ័ន្តភាពភ្ញៀវទេសចរមកកម្សាន្តតំបន់ជំុវិញនេះ នៃរាជធានីភ្នំពេញយើង ម្យ៉ាងវិញទៀតដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងមានសុវត្តិភាពពេលធ្វើចរាចរ ។
