ឯកឧត្តម ថង សាវុន អញ្ជើញសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចាក់បេតុងកៅស៊ូផ្លូវទៅកាន់ភូមិដំរីជាន់សង្កាត់រមនា ក្រុងសែនមនោរម្យ

ភ្នំពេញ៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នារសៀលថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចាក់កៅស៊ូផ្លូវទៅកាន់ភូមិដំរីជាន់សង្កាត់រមនា ក្រុងសែនមនោរម្យ។ ដោយមានអញ្ជើញចូលរួមពីសំណាក់មេបញ្ជាកាកងកម្លាំងទាំងបី លោកនាយករដ្ឋបា លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុងសែនមនោរម្យ ចៅសង្កាត់ មេភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិពូត្រុំ១ សង្កាត់រមនា ក្រុងសែនមនោរម្យ ៕
