សម្តេចតេជោ៖ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃ៧ មិថុនាខាងមុខនេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគម្រោង និងដំណើរការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្នែកមួយ នៃការតភ្ជាប់ និងលំហូរ នៃការធ្វើដំណើរបានឆាប់រហ័ស ដែលផ្លូវនេះនឹងត្រូវបើកការដ្ឋាននៅថ្ងៃ៧ មិថុនាខាងមុខនេះ ។
ការបញ្ជាក់របស់សម្ដេចតេជោ ធ្វើឡើងនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ៕
