**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ

ស្វែងយល់ពីអត្ថប្រយោជន៍ និងលក្ខណៈពិសេសរបស់ «ចេកជ្វា ចេកគ្រាប់»

ចេកជ្វា ៖ ជារុក្ខជាតិ ដែលគេនិយមដាំនៅតាមស្រុកស្រែ ចម្ការ ដើម្បីយក ដើម ត្រយូង ផ្លែខ្ចី និងស្លឹក មកធ្វើជាបន្ល និងប្រើប្រាស់ក្នុងការវេចខ្ចប់ វាមានប្រភពដើមនៅទ្វីបអាស៊ី និងកោះនៃអូសេអានីក្នុងមហាសមុទ្រប៉ាស៊ីហ្វីក។

លក្ខណៈរូបសាស្រ្ត៖ តិណជាតិ (herbaceous) តួដើមគ្មានសាច់ឈើ ដើមមូលវែង មានកម្ពស់ ៣-៥ម មានស្រទាប់ និងជាតិទឹកច្រើន។ ស្លឹកធំវែង ផ្ទៃស្លឹកខាងលើពណ៌បៃតងចាស់ ផ្ទៃស្លឹក ខាងក្រោមមានម្សៅពណ៌ស។ ទងទ្រកញ្ចុំផ្កាមានប្រវែង ៣០-៦០ស.ម។ កញ្ចុំផ្កាជា កួរ (spike) កោងចុះក្រោម មានស្ទប (bract) ពណ៌ក្រហមស្រស់ មានម្សៅពណ៌ស នៅផ្ទៃក្រៅ។

ស្ទបផ្កាញីតែងជ្រុះ ស្ទបផ្កាឈ្មោលមិនជ្រុះទេ។ នៅផ្នែកក្រោមនៃស្ទង មានផ្កាញី តម្រៀបជា ២ជួរ នៅផ្នែកកណ្តាលមានផ្កាទ្វេភេទ ដល់ចាស់ជ្រុះអស់ នៅផ្នែកលើ មានផ្កាឈ្មោលច្រើន ១៥-២០ ពណ៌ផ្កាឈូក តម្រៀបជា ២ជួរ។ ផ្លែបន្តគ្នា ផ្លែនីមួយៗមានទងប្រវែង១-២ស.ម អាចមាន៣-៦ស្និត ផ្លែមានគ្រាប់ច្រើន។

លក្ខណៈជីវសាស្រ្ត៖ ប្រភេទនេះបង្កាត់ជាមួយប្រភេទ Musa acuminata អាចឱ្យប្រភេទកាត់ Musa x paradisiaca ដែលឱ្យផ្លែចេកគ្មានគ្រាប់ ហើយមនុស្សទូទៅបរិភោគជាធម្មតារៀង រាល់ថ្ងៃ។ ដើមមានផ្លែតែ១ដងទេ ហើយងាប់។ កូនដើមដុះចេញពីគល់ នេះជាការ បន្តពូជប្រកបដោយនិរន្តភាពនៃដើមចេក។
លក្ខណៈអេកូឡូស៊ី៖ ដុះនៅតាមតំបន់ក្តៅបង្គួរ ជាដំណាំបង្កាត់ពូជច្រើនដំណ។

ការប្រើប្រាស់៖
ជាបន្លែ៖ ដើមសម្រាប់ធ្វើបន្លែអន្លក់ និងចំណីសត្វ។ ត្រយូងធ្វើជាបន្លែ និងផ្លែខ្ចី សម្រាប់ធ្វើជ្រក់។ ស្លឹកសម្រាប់វេចនំ និងខ្ចប់របស់ផ្សេងៗ។
ជាឱសថ៖ ផ្លែខ្ចីសម្រាប់ព្យាបាលអាការៈមិនរលាយអាហារ ផ្លែទុំសម្រាប់ព្យាបាលទល់ លាមក ឬខ្សោយកម្លាំង។ ដើមព្យាបាលជំងឺទឹកនោមផ្អែម៕

អត្ថបទដែលជាប់ទាក់ទង