**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET

សមទ្ធិផលថ្មីលើទឹកដីរលួស ទទួលបានផ្លូវចាក់កៅស៊ូ ប្រវែង ៥ពាន់ម៉ែត្រ ពីផ្លូវជាតិលេខ៦ តភ្ជាប់ទៅវត្តរលួស ស្ថិក្នុងក្រុងស្ទឹងសែន

ភ្នំពេញ៖ ដោយមានការសំណូមពរពីប្រជាពលរដ្ឋ ព្រះសង្ឃ តាមរយៈរដ្ឋបាលសង្កាត់ស្រយ៉ូវ និងរដ្ឋបាលក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ងួន រនតៈ អភិបាលខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី អ្នកម៉ៅការសាងសង់ និងប្រជាពលរដ្ឋ អញ្ជើញចូលរួមចុះត្រួតពិនិត្យផ្លូវក្រាលគ្រួសក្រហម១ខ្សែ មានប្រវែង ៥ពាន់ម៉ែត្រ ពីផ្លូវជាតិលេខ៦ តភ្ជាប់ទៅវត្តរលួស ដែលផ្លូវសេចកិច្ចដ៏សំខាន់មួយរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះ។

ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពផ្លូវនេះ ឯកឧត្តម ងួន រតនៈ បានថ្លែងថាយោងតាមការសង្កេតឃើញទូទៅ ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋ និងចៅអធិការវត្តរលួស ផ្លូវនេះថ្វីត្បិតតែវាមិនសូវពិបាក ប៉ុន្តែវាជាផ្លូវសេចកិច្ចមួយដ៏សំខាន់របស់បងប្អូនប្រជាពលរដ្ឋចរាចររស់រវើក ជាពិសេស ដឹកជញ្ជូនកសិផលកសិកម្មជាដើម។ ជាមួយគ្នានោះដែរ អាជ្ញាធរខេត្ត សម្រេចធ្វើការកែលម្អផ្លូវពីផ្លូវក្រាលគ្រួសក្រហម ទៅជាផ្លូវចាក់កៅស៊ូ មានទទឹង ៧ម៉ែត្រ ប្រវែង ៥ពាន់ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ តភ្ជាប់រហូតដល់វត្តរលួស ស្ថិតនៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរលដល់បងប្អូនប្រជាពលរដ្ឋនៅកន្លែងផ្សេងទៀត សូមមានការយោគយល់ យើងមានតម្រូវការច្រើន ក្នុងពេលតែមួយ ថវិកាមានចំនួនកំណត់ យើងនឹងព្យាយាមដោះស្រាយបញ្ហានានាតាមសំណូមពររបស់ប្រជាបលរដ្ឋជាបន្តបន្ទាប់ទៀត ទៅតាមលទ្ធភាពដែលយើងមាន។ ឯកឧត្តមអភិបាលខេត្ត បញ្ជាក់បន្ថែមទៀតថា គម្រោងនៃការសាសងផ្លូវនេះ នឹងចាប់ផ្តើមអនុវត្ត នៅសប្តាហ៍ក្រោយ នឹងបញ្ចប់ការសាងសង់ឲ្យមុនថ្ងៃបោះឆ្នោតនាពេលខាងមុខនេះ។

ឯកឧត្តម ងួន រតនៈ សំណូមពរលដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះ ចូលរួមសហការជាមួយអាជ្ញាធរដែនដីក្នុងសាងសង់ផ្លូវ ប្រកដោយភាពរលូន និងទុកជាប្រយោជន៍រួមសម្រាប់យើងទាំងអស់គ្នា។

សូមអាជ្ញាធរក្រុង និងសង្កាត់ ត្រូវរៀបចំធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានជ្រាប មុននឹងយើងដាក់គ្រឿងចក្រសាងសង់ផ្លូវនេះឡើងវិញនាពេលខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង