បណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល គឺជាអ្នកដើរតួនាទីស្នូលក្នុងការបង្កលក្ខណៈតាមរយៈការការពារនូវបរិស្ថាន យ៉ាងណាក៏ដោយ យើងជាយុវជនក៏ត្រូវចូលរួមចំណែកអនុវត្តតួនាទីរៀងខ្លួនៗ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល គឺជាអ្នកដើរតួនាទីស្នូលក្នុងការបង្កលក្ខណៈតាមរយៈការការពារនូវបរិស្ថានគ្រប់ដណ្តប់ដ៏ចាំបាច់នេះ ប៉ុន្តែយ៉ាងណាក៏ដោយ យើងជាយុវជនក៏ត្រូវចូលរួមចំណែកអនុវត្តតួនាទីរៀងខ្លួនៗ និងគាំទ្រដល់បុព្វហេតុរួមមួយនេះ ដើម្បីឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនយើង។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះក្នុងពិធីសំណេះសំណាលជាមួយសកម្មជនយុវជនផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្តទៀតថា ក្នុងវិស័យធុរកិច្ច វិស័យឯកជន រួមទាំងសហគ្រិនវ័យក្មេង គឺសរសៃឈាមនៃចរន្តសេដ្ឋកិច្ចជាតិ។ ពិតណាស់ កំណើនសេដ្ឋកិច្ចអាចមានឡើងចុះ ប៉ុន្តែអ្វីដែលសំខាន់គឺនិរន្តរភាពនៃសុខសន្តិភាព ស្ថិរភាព និងសិទ្ធិសេរីភាព ដែលចាំបាច់ត្រូវថែរក្សាឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ៕

