សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្មករនិយោជិត ទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យកម្មករ និយោជិតទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាដើម្បីជ្រើសរើសគណបក្សនយោបាយ និងមេដឹកនាំដែលខ្លួនពេញចិត្ត។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សូមរំលឹកក្មួយៗថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កុំភ្លេចទៅបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួន ជ្រើសរើសនូវគណបក្សនយោនបាយ ដែលខ្លួនពេញចិត្ត» ៕
