សម្ដេច ស ខេង អញ្ជើញសម្ពោធផ្លូវកៅស៊ូអេស៊ី(AC) អគារស្នាក់នៅ ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា និងបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ លើកទី១
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញសម្ពោធផ្លូវកៅស៊ូអេស៊ី(AC) អគារស្នាក់នៅ ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ លើកទី១ នៅខេត្តកំពង់ឆ្នាំង។
ពិធីនេះដែរមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ក្រសួងស្ថាប័ន្ធពាក់ព័ន្ធ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន និងសិក្ខាកាមជាច្រើននាក់ផងដែរ៕