**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា

សម្តេចតេជោ ហ៊ុន សែន រំលឹកឲ្យនិស្សិតពេទ្យ ត្រូវរក្សាកិត្តិនាម «ទ័ពអាវស» តាមរយៈការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកក្រុមគ្រូពេទ្យទាំងអស់ទើបបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រ ត្រូវរក្សាកិត្តិនាម «ទ័ពអាវស» តាមរយៈការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ និងត្រូវខិតខំសិក្សាបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការវិវត្តន៍ថ្មីនៃជំងឺផ្សេងៗ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រ ជូននិស្សិតពេទ្យចំនួន ១,៣៩៦នាក់ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកថា «អីឡូវខ្ញុំរំពឹងទុកថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះដែលនឹងក្លាយជាគ្រូពេទ្យ សូមរក្សាកិត្តិនាម កេរ្តិ៍ឈ្មោះជាកងទ័ពអាវស តទៅទៀតតាមរយៈនៃការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានល្អ គ្មានវិធីណាល្អជាងហ្នឹងទេ»។

បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីសង្ឃឹមថា ក្រុមគ្រូពេទ្យរបស់កម្ពុជាគ្រប់រូបនឹងខិតខំពង្រឹងនូវក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាជន។ បន្ថែមពីនេះនិស្សិតជយលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះត្រូវបន្តការខិតខំបន្តទៅទៀតលើការពង្រឹងជំនាញបច្ចេកទេស ពីព្រោះ១ថ្ងៃ ទៅ១ថ្ងៃ បច្ចេកទេសផ្នែកវេជ្ជសាស្ត្រចេះតែកើតឡើង ដែលទាមទារឱ្យក្រុមគ្រូពេទ្យទាំងអស់ សិក្សាឱ្យទាន់សភាពការណ៍នៃជំងឺដែលចេះតែវិវត្តន៍ថ្មីជាលំដាប់។

សម្តេចតេជោ ហ៊ុន សែន ក៏បានក្តីសប្បាយរីករាយជាមួយនឹងការភាពរីកចម្រើនផ្នែកវិស័យសុខាភិបាលនៅកម្ពុជា និងអបអរសាទរ ចំពោះនិស្សិតជយលាភីដែលទទួលសញ្ញាបត្រគ្រប់កម្រិតទាំងអស់ដែលមានជំនាញលើផ្នែកសុខាភិបាល។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណគ្រូពេទ្យទទួលសញ្ញាបត្រនៅថ្ងៃនេះ បានស្ម័គ្រចិត្តចូលរួមធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាលពីពេលកន្លងទៅ។ កម្ពុជា ជាប្រទេសមួយដែលមិត្តភក្តិបរទេសបានបញ្ជូនមនុស្សមកដកពិសោធន៍។ មិនត្រឹមតែវិស័យសុខាភិបាលនោះទេ គឺមានវិស័យជាច្រើនទៀត៕

អត្ថបទដែលជាប់ទាក់ទង