សម្ដេចតេជោ៖ កាលពីស៊ីហ្គេម ឆ្នាំ១៩៩៩ កម្ពុជាគ្មានបានមេដាយ ខណៈស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជា ទទួលបានមេដាយ ២៨២គ្រឿង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា កាលពីស៊ីហ្គេម លើកទី២០ ឆ្នាំ១៩៩៩ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១០ ជាមួយនឹង ០មេដាយ ខណៈស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសរុប ២៨២គ្រឿង ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៧ ឧសភានេះ សម្ដេចតេជោ បានសរសេររៀបរាប់ទាំងស្រុងដូចខាងក្រោម៖
កាលពីស៊ីហ្គេម លើកទី២០ ឆ្នាំ១៩៩៩ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១០ ជាមួយនឹង ០មេដាយ។
ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសរុប ២៨២ដោយឈរលំដាប់ទី៤ ខាងមេដាយមាស និងឈរ
លំដាប់ទី៣ ខាងមេដាយច្រើន (សូមមើលតារាងប្រៀបធៀប)។
នេះជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូល ដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិ និយាយជារួមនិងក្នុងវិស័យកីឡា និយាយដោយឡែក ៕

