ក្រុមហ៊ុន HUAWEI បើកការប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទី 1

ភ្នំពេញ៖ ក្រុមហ៊ុន HUAWEI បានបើកការប្រកួតថតរូប ទេសចរណ៍ថ្នាក់ជាតិលើកទី 1 Powered By HUAWEI XMAGE រៀបចំឡើងដោយក្រសួងទេសចរណ៍ នឹង សម្ពោធលក់ជាផ្លូវការ HUAWEI P60 Pro និង HUAWEI Mate X3 ។
ការបើកការប្រកួតនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និង សហប្រតិបត្តិការអន្ដរជាតិ នៃក្រសួងទេសចរណ៍។
ក្រុមហ៊ុន HUAWEI សូមថ្លែងអំណគុណដល់ដៃគូរសហការ ក្រុមការងារបងៗសារព័ត៌មាន ដែលបានចូលរួមកម្មវិធីនៅសណ្ឋាគារ Hyatt Regency នៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២៣៕

