គិតត្រឹមថ្ងៃទី១៣ឧសភា គ.ជ.ប បានទទួលស្គាល់ និងផ្ដល់បណ្ណសម្គាល់ជូនអ្នកសារព័ត៌មានជាតិ -អន្តរជាតិសរុបចំនួន ១៩០នាក់
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់ និងផ្ដល់បណ្ណសម្គាល់ជូនអ្នកសារព័ត៌មានជាតិ សរុបចំនួន ១៦៨ នាក់ មកពី ១៨ អង្គភាព និងអ្នកសារព័ត៌មានអន្តរជាតិ សរុបចំនួន ២២ នាក់ មកពី ១២ អង្គភាព ដើម្បីចូលរួមយកព័ត៌មានក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

