បន្តិចទៀតនេះកីឡាការិនី ស្រួង ភាវី នឹងប្រកួតប៊ីយ៉ាការ៉ុម ១បាំង ជាមួយថៃ វគ្គជម្រុះ នៅផ្សារទំនើបអ៊ីអន២ ជាន់ទី៣

ភ្នំពេញ៖ កីឡាការិនីកម្ពុជា ស្រួង ភាវី នឹងធ្វើការប្រកួតប៊ីយ៉ាការ៉ុម១បាំង វគ្គជម្រុះ ជាមួយកីឡាការិនីថៃ Vutthiphan Kongkaket នៅវេលាម៉ោង ២រសៀល ថ្ងៃទី១២ ខែឧសភានេះ នៅផ្សារអ៉ីអន២ ជាន់ទី៣។
នេះជាការប្រកួតកីឡាប៊ីយ៉ាការ៉ុម វិញ្ញាសាទី២ (ប៊ីយ៉ាការ៉ុម១បាំង) របស់កីឡាការិនី ស្រួង ភាវី បន្ទាប់ពីយកបានមេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម ៣បាំង ជូនជាតិមាតុភូមិនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ កាលពីពេលថ្មីៗនេះ ៕
