**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំប្រជុំពិនិត្យ និងតាមដានវឌ្ឍនភាពនៃ “ការចុះបញ្ជីម៉ាកសម្រាប់ វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា”

ភ្នំពេញ៖ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃ “ការចុះបញ្ជីម៉ាកសម្រាប់វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា” ដែលមានសមាសភាពចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម ឯកឧត្តម លោកប្រធាន និងមន្ត្រីជំនាញនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នាយកដ្ឋានកម្មសិទ្ធិបញ្ញា នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ប្រធាន-អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានមានមតិស្វាគមន៍ និងលើកឡើងពីសារបាននៃដំណើរការរៀបចំមជ្ឈមណ្ឌលជំរុញនិងអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ការចុះបញ្ជីសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ព្រមទាំងបានលើកឡើងពីសារៈសំខាន់នៃការចុះបញ្ជីម៉ាកសម្រាប់វិស័យនេះផងដែរ។

ឯកឧត្តមប្រធានអង្គប្រជុំ បន្តថា ចម្លាក់ប្រាក់-ស្ពាន់កម្ពុជាគឺជាសិល្បៈប្រពៃណីតំណាងកេរដំណែលវប្បធម៍តាំងពីបុរាណរបស់ខ្មែរ ដែលត្រូវជំរុញទាំងបែបប្រពៃណៃ និងជំរុញបែបពាណិជ្ជកម្ម ជាអាទិ៍ដូចជាផលិតផលចម្លាក់ប្រាក់-ស្ពាន់នៅខេត្តកណ្ដាលដែលយើងត្រូវយកចិត្តទុកដាក់។

ជាកិច្ចបន្ទាប់ ឯកឧត្តមប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានរាយការណ៍អំពីវឌ្ឍនភាពនៃការចុះបញ្ជីម៉ាកសមូហភាព ដែលនឹងត្រូវស្ថិតនៅក្រោមការគ្រប់គ្រងនិងអនុវត្តប្រើប្រាស់ដោយសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់ ដែលមានសិទ្ធិក្នុងការបំពាក់នូវស្លាកយីហោ ធ្វើអាជីវកម្ម និងហាមឃាត់រាល់ការក្លែងបន្លំនានា ។

ក្នុងឱកាសនោះដែរ អង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុលផុស និងលម្អិតទៅលើឯកសារសំខាន់ៗចំនួន ០២ មានដូចជា៖ ១) បទបញ្ជាផ្ទៃក្នុងរបស់សមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា “ស.ច.ប.ក” និង ២) បទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូលហភាព “ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្ដាល”។

ជាលទ្ធផល អង្គប្រជុំបានពិនិត្យ និងឯកភាពលើការជ្រើសរើសការចុះបញ្ជីម៉ាកសមូហភាពសម្រាប់សមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា តាមការព្រាងកន្លងមក និងជំរុញឱ្យសមាគមសហព័ន្ធបន្តរៀបចំជាសៀវភៅបន្ទុកសម្រាប់ជាកេរដំណែលស្នាដៃជូនកូនចៅអ្នកបន្តវេន និងឯកភាពលើផែនការការងារដែលត្រូវអនុវត្តបន្តផងដែរ៕

អត្ថបទដែលជាប់ទាក់ទង