ព្រះមហាក្សត្រ ស្ដេចយាងសួរសុខទុក្ខនិងប្រោសព្រះរាជទានព្រះរាជអំណោយ ជូនប្រជាកសិករចំនួនប្រមាណ៤៤០ គ្រួសារ ស្ថិតនៅស្រុកបរិបូណ៍

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣នេះ ស្ដេចយាង សួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយ ជូនបងប្អូនប្រជាកសិករចំនួនប្រមាណ៤៤០ គ្រួសារ ស្ថិតនៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

